02/08/2016 10:08 GMT+7 Email Print Like 0

សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាអំពីអាទិភាពចំនួន៨ក្នុងសរសរសេដ្ឋកិច្ចអាស៊ាន


សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ានពិភាក្សាអំពីអាទិភាពចំនួន៨ក្នុងសរសរសេដ្ឋកិច្ចអាស៊ាន
សន្និសីទមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាន( SEOM) បានប្រារព្វឡើង​ នាព្រឹកថ្ងៃទី១ ខែ​សីហា ឆ្នាំ២០១៦ នៅទី​ក្រុង​វៀង​ច័ន្ទប្រទេសឡាវ ដើម្បីត្រៀមរៀបចំអោយ​សន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៨និងសន្និសីទទាក់ទិននានា។ ចូល​រួមសន្និសីទលើកនេះមានមន្ត្រីជាន់ខ្ពស់មនកពីប្រទេសអាស៊ានទាំង១០ និង​អគ្គលេខាធិការ​រង​អា​ស៊ាន​។ គណៈប្រតិភូវៀតនាមដឹកនាំដោយលោកស្រី ​Nguyen Quynh Nga ប្រធាន SEOM វៀតណាមបានអញ្ជើញចូលរួម។ ​ក្នុង​រយៈ​ពេល២ថ្ងៃដំណើរកិច្ចប្រជុំមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់អាស៊ាននឹងពិភាក្សានិង​ឯកភាពអំពីខ្លឹម​សារ​នានា ដើម្បីបានដាក់ជូនសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៤៨ (AEM 48) និងសន្និសីទទាក់ទិននានាដែល នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ​ដល់ថ្ងៃទី៦ សីហា នៅទីក្រុងវៀងច័ន្ទ។ តាមគំរោង AEM48 នឹងពិភាក្សាអំពី​បញ្ហា​ ដែលបានយកមកពិភាក្សានៅក្នុងសន្និសីទចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២២ នៅទីក្រុងចៀងម៉ាយ (ថៃ) មាខែមេសារកន្លងទៅ ហើយប្រមូលផ្តុំពិភាក្សាអំពីវិស័យអាទិភាពចំនួន ៨ នៃសរសរទ្រូងសេដ្ឋកិច្ចអាស៊ាន៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ