19/02/2017 11:12 GMT+7 Email Print Like 0

សន្និសីទមន្ត្រីជាន់ខ្ពស់ APEC លើកទី១ប្រារព្ធឡើង


ទីក្រុង Nha Trang ទទួលស្វាគមន៍ព្រឹត្តិការណ៍ APEC ២០១៧ (រូបថត៖TTXVN)

ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដល់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧ នៅ​ទីក្រុង Nha Trang ភាគ​កណ្ដាល​វៀតណាម ប្រព្រឹត្ត​ទៅសន្និសីទ​មន្ត្រីជាន់​ខ្ពស់ APEC (SOM) លើកទី១ និង​កិច្ចប្រជុំទាក់​ទិននា​នា។ បណ្ដា​សន្និ​សីទ​​លើក​នេះ​មាន​​អត្ថន័យ​សំខាន់ ដោយចាប់​ផ្ដើមឲ្យឆ្នាំ APEC វៀតណាម២០១៧ ក៏ដូច​ជាការ​ងារ​ត្រៀម​រៀប​ចំ​ឲ្យ​សប្ដាហ៍​ជាន់​​ខ្ពស់​​​ដែល​នឹង​ត្រូវ​បាន​រៀបចំ​ឡើង​នាខែ​វិច្ឆិកា​ខាង​មុខ​នៅទី​ក្រុង Da Nang ផងដែរ។ តំណាង​ចំនួន​​១ពាន់​៩រយ​នាក់​​មកពីខឿន​សេដ្ឋកិច្ច​សមាជិក APEC ទាំង២១ ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់សហគ្រាស​ APEC ក្រុម​ប្រឹក្សា​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ប៉ាស៊ីហ្វិក ព្រម​ទាំងអង្គការ​អន្តរជាតិ​និង​តំបន់ នឹង​អញ្ជើញ​ចូល​រួម​សន្និ​សីទ SOM​ និង​កិច្ចប្រជុំទាក់ទិននានា។


​ក្រោមប្រធានបទ “បង្កើតកម្លាំងចលករថ្មី រួមដៃពូនជ្រុំអនាគតរួម” សន្និសីទ SOM និង​កិច្ច​ប្រជុំ​ទាក់​ទិន​នានា​លើក​នេះ នឹងពិភាក្សា​ហើយ​អនុម័​ត​លើ​អាទិភាព​​នានា នៃកិច្ចសហប្រតិបតិ្តការ APEC ឆ្នាំ២០១៧។ បណ្ដា​​សមាជិក APEC សុទ្ធតែ​ចែក​រំលែកការប្ដេជ្ញាចិត្ត ជាមួយម្ចាស់ផ្ទះវៀតណាម ក្នុងការ​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​​ APEC រួម​ចំណែក​ពង្រឹង​កំណើន​និង​តភ្ជាប់​សេដ្ឋកិច្ច​នៅតំបន់អាស៊ី-​ប៉ាស៊ីហ្វិក៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀត​ណាម​
 

បណ្តាអត្ថបទបានផ្សាយ