26/06/2017 10:07 GMT+7 Email Print Like 0

សន្និសីទប្រធានរណសិរ្សប្រទេសបីកម្ពុជា-ឡាវ-វៀតណាមលើកទី៣ឆ្នាំ២០១៧


ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) ​

សន្និសីទប្រធានរណសិរ្សប្រទេសបីកម្ពុជា-ឡាវ-វៀតណាម លើកទី៣ឆ្នាំ២០១៧ បានប្រារព្ធ​ឡើង នាព្រឹកថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ។ សន្និសីទ មិនត្រឹមតែជា ព្រឹត្តិការណ៍ពោរពេញ​ទៅដោយ​អត្ថន័យ​សំខាន់ ​​សម្រាប់​រណសិរ្សមាតុភូមិ នៃប្រ​ទេស ទាំងបីប៉ុណ្ណោះទេ ថែមទាំ​ងរួម​ចំណែក​សកម្ម​ទៅ​ក្នុងជោគ​ជ័យនៃ “ឆ្នាំមិត្តភាព​វៀត​ណាម-​កម្ពុជា” និង “ឆ្នាំសា​មគ្គីភាព មិត្តភាពវៀត​ណាម-ឡាវ” ​ទៀតផង។ សន្និសីទ នេះក៏ជា​ឱកាស​​សម្រាប់​​រណសិរ្ស​ប្រទេសទាំងបី ចែករំ​លែកបទពិសោធន៍​ធ្វើសកម្មភាព ​កសាងគោលដៅរួម ដើម្បីកំណ​ត់ទិស​ដៅសម្រាប់ទំនាក់​ទំនង រវាងអង្គការរណ សិរ្សទាំងបី​​ដំណាក់កាលពីឥឡូវដល់ឆ្នាំ២​០២០។
 
​ក្នុងឱកាសនេះដែរ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ប្រធាន​កិត្តិយស​គណៈបក្សប្រជាជនកម្ពុ​ជា ប្រធានរដ្ឋ សភាព្រះរាជា​ណាចក្រ​​កម្ពុជា និងជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្សសាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា សម្តេច ហេង សំរិន និង​ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្សឡាវ កសាង​ប្រទេស​ជាតិ លោក Saysomphone Phomvihane បានចុះហត្ថ​លេខាលើ កម្ម​វិធីសហ​ប្រតិបត្តិការ រវាងអង្គ​ការរណសិរ្ស នៃប្រទេសទាំងបី ដំណាក់កាល​២​០១៧- ២០២០ផងដែ​រ​៕

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ