17/06/2017 12:05 GMT+7 Email Print Like 0

សន្និសីទប្រចាំឆ្នាំ AIIB ជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិរន្តរភាព


 សន្និសីទប្រចាំឆ្នាំ AIIB ជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិរន្តរភាព

នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៧ សន្និសីទប្រចាំឆ្នាំលើកទី​២ នៃធនាគារ វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្វីបអាស៊ី (AIIB) បាន​បើកជាផ្លូវ​ការនៅកោះ Jeju កូរ៉េ ខាងត្បូង ដោយប្រធានបទ «មូលដ្ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​និរន្តរភាព​»។ 
 
អង្គសន្និ​សីទចំនួន ២ ពាន់នាក់មកពីប្រទេសជាសមាជិកចំនួន ៥៧ បានចូលរួម ព្រឹត្តិការណ៍សំខាន់នេះ។ ថ្លែងមតិ​នៅ​ទីនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអំពាវនាវឲ្យ AIIB គប្បីមាន​កញ្ចប់​វិនិយោគ​និរន្តរភាព​ដែលឆ្ពោះ ទៅប្រជាពលរដ្ឋ ព្រមទាំង សន្យានឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍នៃ ប្រទេសនេះសំ​ដៅ​ជួយឧបត្ថម្ភប្រទេសក្រីក្រក្នុងតំបន់។ លោកវាយតំលៃខ្ពស់ ចំពោះការ​ជួយ​ឧបត្ថម្ភ​សំខាន់​របស់​ AIIB សំរាប់ប្រទេសកំពុងអភិវ​ឌ្ឍន៍នានា ជាពិសេសគឺ​កញ្ចប់ឧបត្ថម្ភដែលមានតំលៃ ២ ពាន់ ២០០ លាន​ដុល្លា​អាមេរិក សំរាប់គំរោងការណ៍ចំនួន ១៦៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ