14/11/2015 10:01 GMT+7 Email Print Like 0

សន្និសីទបូកសរុបរយៈពេល១០ឆ្នាំអនុវត្តន៍សារាចរណ៍របស់នាយករដ្ឋមន្រ្តីអំពីតំបន់ជនរួមជាតិចាម


ទិដ្ឋភាពនៃសន្និសីទ

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការជនជាតិវៀតណាមបានរៀបចំសន្និសីទតាមបណ្ដាញអ៊ីនធឺណែតបូកសរុបរយៈពេល១០ឆ្នាំអនុវត្តន៍សារាចរណ៍របស់នាយករដ្ឋមន្រ្តីស្ដីពីការបន្តជំរុញអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមធានាសន្តិសុខសណ្ដាប់ធ្នាប់ចំពោះជនរួមជាតិចាមក្នុងស្ថានការណ៍ ថ្មី។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើរឲ្យក្រសួងស្ថាប័ន និងតំបន់នានាបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាព នូវគោលនយោបាយរបស់បក្ស រដ្ឋ ជាពិសេសគឺសារាចរណ៍របស់គណៈលេខា មជ្ឈឹមបក្សស្ដីពីការបង្កើនផ្លាស់ប្ដូរថ្មីការងារចលនាប្រជាជននៅតំបន់ជនរួមជាតិ ជាជនជាតិភាគតិច។ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ “ខេត្តក្រុងនានានិងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចត្រូវពិនិត្យឡើងវិញនូវផែនការមេជាក់ស្ដែងតំបន់ជនរួមជាតិចាមលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបរិស្ថាន។រួមជាមួយគ្នានោះ ពង្រីកទាំងបរិមាណនិងសមត្ថភាពសិល្បៈករសិល្បៈការិនីដែលជាអ្នកមានកិត្យានុភាពក្នុងការអភិរក្សវប្បធម៌ជនជាតិតំបន់ជនរួមជាតិចាមផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ