19/04/2017 10:25 GMT+7 Email Print Like 0

សន្និសីទថ្នាក់រដ្ឋមន្ត្រីសហករណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០


អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinhអញ្ជើញថ្លែងមតិក្នុងសន្និសីទ

ក្រោមប្រធានបទ “ទស្សនៈវិស័យដល់ឆ្នាំ២០៣០៖ បង្កើនការជួយ​ឧបត្ថម្ភ​និង​កិច្ច​សហប្រតិបត្តិ​ការ រវាង​រដ្ឋាភិបាល​ជាមួយតំបន់សហករណ៍ ដើម្បី​អនុវត្តរាល់​គោលដៅអភិវឌ្ឍន៍​និរន្តរភាព” សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​សហករណ៍​ តំបន់​អាស៊ី-​​ប៉ាស៊ីហ្វិក (ICA-AP)លើកទី១០បានប្រារព្ធនាព្រឹកថ្ងៃទី១៨មេសានៅទី ក្រុង​ហាណូយ។ អញ្ជើញ​ថ្លែងមតិក្នុងពិធីបើក អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បាន អះអាងថា នេះជា ​ពេល​វេលា​ដែលវៀត​ណាមអាច​រួមចំណែក​ជាក់ស្តែងសម្រាប់ ICA-AP ។ លោកស្រី Dang Thi Ngoc Thinh បាន​សង្កត់ធ្ងន់ថា៖
 
“ខ្ញុំចាត់ទុកថា ICA-AP គប្បីប្រមូលផ្តុំលើការដោះស្រាយរាល បញ្ហាជាបន្ទាន់​សព្វថ្ងៃតាម​រយៈការ​ជម្រុញ​កិច្ច​សហប្រតិបត្តិការ​ និងទស្សនវិស័យូរអង្វែង។ យើង​គប្បី​ជម្រុញ សេដ្ឋកិច្ច​សហប្រតិបត្តិការ​សហករណ៍។ កែទម្រង់​រចនា​សម្ព័ន្ធ​គប្បី​ផ្តល់​អាទិភាព សម្រាប់ ICA-AP សំដៅបង្កើនកិច្ចសហប្រតិបត្តិការ លើក​កំពស់ប្រសិទ្ធភាព​សកម្ម ភាព​របស់​សហករណ៍។​យើង​ក៏គប្បីកសាង​សហគមន៍​សហករណ៍​រឹងមាំ​និងអភិវឌ្ឍន៍ និរន្តរភាព ហើយ​យក​ប្រ​ជាជន និងសហករណ៍​ជាមជ្ឈមណ្ឌល​សម្រាប់​ការ​អភិវឌ្ឍន៍”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ