06/11/2014 11:19 GMT+7 Email Print Like 0

សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC ប្រារព្វឡើងនៅប៉េកាំង


ទិដ្ដភាពនៃពិធីបើកសន្និសីទកំពូល APEC ឆ្នាំ២០១៤

នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០១៤ សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM)នៃ វេទិការសហប្រតិបតិ្តការ​សេដ្ឋកិច្ច​តំបន់​អាស៊ី - ប៉ាស៊ីហ្វិក (APEC) បានបើកជាផ្លូវការនៅរដ្ឋធានីប៉េកាំងនៃប្រទេសចិន ចាប់ផ្ដើម​សប្ដាហ៍​សន្និសីទកំពូល APEC ចាប់ពីថ្ងៃទី៥ដល់ទី១១ ខែវិច្ឆិកា។សន្និសីទ SOM លើក​នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ក្រោមអធិ​បតីភាពរបស់អនុរដ្ឋមន្រ្តី​ក្រសួងការ​បរទេស​ចិនលោក Li Baodong ប្រធានសន្និសីទ SOM ឆ្នាំ២០១៤។សន្និសីទ គឺសំដៅត្រៀម​រៀប​ចំ​ឲ្យបណ្ដាព្រឹត្តិការណ៍នៃ APEC នាពេលខាងមុខនេះ។តាមគម្រោង ប្រធានរដ្ឋចិនលោក Xi Jinping នឹងធ្វើអធិបតី នៅសន្និសីទបណ្ដាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី២២ (AELM)ដោយមានការចូលរួម របស់ប្រធានាធិបតីអាមេរិកលោក Barack Obama ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀត​ណាម

បណ្តាអត្ថបទបានផ្សាយ