08/06/2017 12:54 GMT+7 Email Print Like 0

សន្និសីទ“ជូបប្រាស្រ័យអាមេរិក២០១៧” អះអាងនូវទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-អាមេរិក


លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម
(រូបថតៈ TTXVN) 

តំណាងក្រសួង ស្ថាប័នមួយចំនួននៅវៀតណាម រួមជាមួយសហគ្រាសអាមេរិក ១៥០ អង្គភាពបានប្រមូលផ្តុំពិភាក្សាលើបណ្តាបញ្ហាស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-អាមេរិក ដំណាក់កាល​២០១៧​-២០២០ ។ ជាពិសេស ក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅអាមេរិកនិងជំនួបសន្ទនាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump មកបានសរឲ្យឃើញ​ថា​ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាបណ្តាខ្លឹមសារសំខាន់និងត្រូវបានប្រទេសទាំងពីរ ជម្រុញជាបន្ត។
លោក Ha Kim Ngoc អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា៖
“សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាខ្លឹមសារសំខាន់ពិសេស។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងពីរនៅមានបញ្ហាជាច្រើនត្រូវពិភាក្សា។ ប្រការនេះសរឲ្យឃើញទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិកមានការរីកធំធាត់យ៉ាងខ្លាំង។ ភាគីទាំងពីរបានចែករំលែកផលប្រយោជន៍ជាច្រើននិងផ្តល់អាទិភាពសម្រាប់ជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ បង្កើតការងារធ្វើ កាត់បន្ថយឱនភាពពាណិជ្ជកម្ម ដើម្បីភាគីទាំងពីរទទួលបានផលប្រយោជន៍ដូចគ្នា”។

នៅក្នុងសន្និសីទនេះ ភាគីទាំងពីរសុទ្ធតែមានបំណងចង់ឲ្យអាមេរិកនឹងក្លាយទៅជាប្រទេសវិនិយោគជួរមុខនៅវៀតណាមនាំប្រាក់ពាណិជ្ជកម្មទ្វេភាគីឲ្យហួសពីកម្រិត ៤៧ ពាន់លានដុល្លារអាមេរិកនាបច្ចុប្បន្ន។

អញ្ជើញថ្លែងមតិក្នុងសន្និសីទលេខាគណៈកម្មាធិការបក្សទីក្រុងហូជិមិញ លោក Nguyen Thien Nhan បានអះ​អាង​ថា នេះជាពេលវេលាសមស្របសម្រាប់សហគ្រាសអាមេរិកមកធ្វើការស្រាវជ្រាវនិងស្វែងរកឱកាសវិនិយោគ​នៅវៀតណាម៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ