20/11/2015 09:40 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៣​បានពិភាក្សា​លើ​បញ្ហា​សំខាន់​ជាច្រើន​


សន្និសីទជាន់ខ្ពស់វេទិការសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកលើកទី២៣បានពិភាគ្សា
លើបញ្ហាសំខាន់ជាច្រើន (VNP)

សន្និសីទជាន់ខ្ពស់​វេទិការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក​លើកទី២៣ (APEC 23) បាន​បើក​ជាផ្លូវការ​នាថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០១៥ នៅមជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ប្រធានាធិបតី​ហ្វីលីពីន​លោក Benigno Aquino បានធ្វើ​អធិបតីពិធី​ស្វាគមន៍​អ្នកប្រមុខ​រដ្ឋនិង​ថ្នាក់ដឹក​នាំជាន់ខ្ពស់​នៃខឿន​សេដ្ឋកិច្ច​សមាជិកចំនួន២០។ គណៈប្រតិភូជាន់​ខ្ពស់វៀតណាម ដឹកនាំដោយប្រធាន​រដ្ឋ លោក Truong Tan Sang បាន​ចូលរួមសន្និសីទ។ ថ្លែងមតិបើកសន្និសីទ ប្រធានាធិ​បតីហ្វីលីពីនលោក Benigno Aquino បាន​សង្កត់ធ្ងន់​នូវអត្ថន័យ របស់សន្និសីទដោយ​ប្រធានបទ អភិវឌ្ឍន៍សេដ្ឋកិច្ច កសាងពិភពលោកល្អប្រសើរមួយ។

​បន្ទាប់ពីពិធីបើកថ្នាក់​ដឹកនាំ APEC បានប្រជុំពេញអង្គលើកទី១​ដោយ​ប្រធានបទ កំណើន​តាម​រយៈ​ការចង​សម្ព័ន្ធ​សេដ្ឋកិច្ច​។ បណ្ដាថ្នាក់ដឹកនាំបានអះអាងនូវកិច្ចសន្យាសំរេចគោលដៅ Bogor នាឆ្នាំ២០២០ឆ្ពោះទៅការ​ពិតបនីយកម្ម​មណ្ឌល​ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)។

​ក្នុងសន្ទរកថានៅកិច្ចប្រជុំនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានវាយតំលៃ​ស្ថានភាព​ដំបន់​កំពុងមាន​បំរ៉ែបំរួល​យ៉ាង​លឿន លើកកំពស់ការខំប្រឹង​ប្រែងរបស់ APEC ២០១៥ក្នុងការជំរុញ​កំណើន​មានគុណ​ភាព​។ លោក​ប្រធានរដ្ឋ​ Truong Tan Sang បានចាត់ទុកថា៖

​“ដើម្បី APEC បន្តពង្រីកតួនាទីជាកំលាំងចលករចងសម្ព័ន្ធ នៃដំបន់ យើង​ត្រូវបង្កើន​ការចូល​រួមជួយ​ឧបត្ថម្ភការ​ខំប្រឹង​ប្រែង​សហប្រតិបត្តិការអនុដំបន់ និងដំបន់នៃខឿនសេដ្ឋកិច្ចសមាជិកនានា ក្នុងនោះ​មាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន អនុដំបន់​ទន្លេ​មេគង្គ។ ទន្ទឹមនឹងនោះយើងត្រូវបង្កើនរួមចំណែក និងលើកកំពស់តួនាទីរបស់ APEC ក្នុងការខំប្រឹង​ប្រែងពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគី នៅចំពោះមុខគឺធានាជោគជ័យ នៃសន្និសីទរដ្ឋមន្ត្រី WTO លើកទី​១០។”

​ថ្លែងមតិនោសម័យពិភាគ្សាទី២ដោយប្រធានបទ កំណើនតាមរយៈសហគមន៍ខ្លួនទីពឹងខ្លួន និងនិរន្តរភាព។ លោកប្រធា​ន​រដ្ឋ Truong Tan Sang បានស្នើរសមាជិក APEC នានា​បន្តលើកកំពស់​ការខំប្រឹង​ប្រែងកា​ត់​បន្ថយ​ហានិភ័យគ្រោះ​ធម្មជាតិដោយផ្អែកលើស​ហគមន៍ផ្សាភ្ជាប់​ការខំប្រឹងប្រែង​ធានាសន្តិសុខ​ស្បៀងអាហារ​ជាមួយការ​ទប់ទល់​នឹងបំរ៉ែបំរួលអាកាសធាតុគ្រប់គ្រង និងប្រើប្រាស់និរន្តរភាពប្រភពធនធាន និងប្រភពទឹកជាដើម។

​នៅសម័យបិទបញ្ចប់ APEC ២៣ នាថ្ងៃទី១៩វិច្ឆិកា សន្និសីទបានអនុម័តលើ​សេចក្តីថ្លែងការណ៍ចំនួន២របស់​ថ្នាក់​ដឹក​នាំ APEC ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងពិភពលោកល្អប្រសើរមួយ៖ ទស្សនវិស័យអំពីសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក​ និងសេចក្តីថ្លែងការណ៍ស្ដីពីការគាំទ្រប្រព័ន្ធ​ពាណិជ្ជកម្មពហុភាគី និងសន្និសីទរដ្ឋមន្ត្រី WTO លើកទី១០ រួមជា​មួយកំណត់​ហេតុចំនួន២​យុទ្ធសាស្ត្រ APEC ស្ដីពកំណើនមានគុណភាព និងក្របខ័ណ្ឌសហប្រតិបត្តិការ APEC អំពី​សេវ៉ាកម្ម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ