24/11/2016 12:53 GMT+7 Email Print Like 0

សន្និសីទជាន់ខ្ពស់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមបានប្រារព្ធនៅកម្ពុជា


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phucជួបពិភាគ្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែន (រូបថតៈ VGP/Quang Hiếu)

សន្និសីទជាន់ខ្ពស់តំបន់ត្រី​កោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានប្រារព្ធ​បើកយ៉ាងឱឡារិក​ នារសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅទី​ក្រុងសៀម​រាប​ប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈ​ប្រតិភូវៀត​ណាម ចូលរួម​និងអញ្ជើញថ្លែងមតិនៅសម័យ​បើក។ នាយក​រដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការងារត្រៀមរៀបចំរបស់កម្ពុជានិងថ្លែង​អំណរ​គុណ​ចំពោះ​ការទទួល​យ៉ាងរាក់​ទាក់​រួសរាយ របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់​គណៈ​ប្រតិភូ​វៀត​ណាម​។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

​“រួមជាមួយការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ ទំនាក់ទំនងមិត្តភាព​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​-ឡាវ និងវៀតណាម​កាន់តែ​ជិតស្និទ្ធ និង​មាន​ប្រសិទ្ធភាពពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ។ ប្រទេស​យើង​ទាំង​បីបាន​នាំគ្នាជំនះ​ពុះពាររាល់​ការ​សាកល្បង​រួមក្នុង​តំបន់ ក្តាប់ជាប់ឱកា​សអភិវឌ្ឍន៍​ថ្មី និង​ស្រុះចិត្ត​ជាមួយ​គ្នា​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ក្នុងឱកាសនេះដែរ ខ្ញុំសូមបញ្ជាក់នូវការសន្យារបស់វៀតណាម​ចំពោះកិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុងតំបន់​ត្រីកោណ​អភិវឌ្ឍន៍កម្ពុជា - ឡាវ និង​វៀតណាម​និង​មាន​បំណង​ថា នៅ​ក្នុង​សន្និ​សីទ​នេះ​ភាគី​ទាំង​បី នឹងឯកភាពកំណត់ទិសដៅ​សម្រាប់ កិច្ច​សហប្រតិបត្តិការ។ វៀត​ណាម​នឹង​ធ្វើអស់​ពីកម្លាំង​កាយ​ចិត្ត​ដើម្បី​​​រួម​ចំណែក​ចូលក្នុង ការ​អភិវឌ្ឍន៍​របស់​តំបន់”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ