18/11/2016 10:51 GMT+7 Email Print Like 0

សន្និសីទចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន


ទិដ្ឋភាពនៃជំនួបក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន

សន្និសីទចង្អៀត​ថ្នាក់រដ្ឋមន្ត្រីការ​ពារជាតិ​អាស៊ាន (ADMM)និង​ជំនួបក្រៅ​ផ្លូវ​ការ​ថ្នាក់​រដ្ឋមន្ត្រី​កា​រពារ​ជាតិ​អាស៊ាន​-ជប៉ុន បានប្រព្រឹត្តទៅនា​ថ្ងៃទី១៦ វិច្ឆិកា នៅរដ្ឋ​ធានី​វៀង​ច័ន្ទប្រទេសឡា​វ។ គណៈ​ប្រតិភូ​យោធាជាន់​ខ្ពស់​វៀត​ណាម ដឹកនាំនាយ​ឧត្តម​សេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រី​ក្រសួងការពារ​ប្រទេស​វៀត ណាម​បាន​ចូល​រួម​​ក្នុង​ព្រឹត្តិការណ៍​ ដ៏សំខាន់ទាំងពីរនេះ។ នៅក្នុងសន្និសីទ​ លោក Ngo Xuan Lich បាន​លើក​ច្បាស់​ថា ជួប​សន្ទនា​ សហប្រតិបត្តិការ​ដើម្បី​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​នៅតែជា​និន្នាការ​ស្នូល​ក្នុង​ទំនាក់​ទំនង​រវាង​ប្រទេស​នានា។ ដើម្បីទទួល​ បានលទ្ធ​ផល​នេះ មុន​បង្អស់​គឺចាំ​បាច់​ត្រូវ​ស្មារតី​សាមគ្គី​និង​ការ​ឯកភាព​សកម្មភាព​ ដោយឈរ​លើគោលការណ៍​ស្រុះចិត្តគំនិត​ របស់អាស៊ាន ក្នុងនោះមានការរួមចំណែក របស់​ADMM ទៀត​ផង​។ រដ្ឋមន្ត្រីការពារប្រទេសវៀតណា​ម ក៏បានលើកមតិស្តីពីទិសដៅ​សហប្រតិបត្តិការ​លើវិស័យ​ការពារ​ជាតិ​ រវាងអាស៊ានជាមួយប្រទេសដៃគូ ជា​ពិសេស​គឺយន្តការ​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បើក​ទូលាយ​ (ADMM+) ។ តាម​លោក Ngo Xuan Lich ថា​កិច្ច​សហប្រតិបត្តិការ​ក្នុង ADMM+ នឹងពង្រីកបាន​ប្រសិទ្ធិភាព​ខ្លាំងជាង​ប្រសិន​បើប្រទេស​ជាដៃគូ និងប្រទេសជាសមាជិកអាស៊ានគោរព​និង​អនុវត្ត​ពេញ​លេញ​រដ្ឋធម្មនុញ្ញ​អាស៊ាន ជា​ពិសេសគឺយន្តការស្តីពីដៃគូសន្ទនារបស់​អាស៊ាន។

​ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានអញ្ជើញជួបសន្ទនា​ជាមួយ​ឧត្តមសេនីយ៍​ឯក Chansamone Chanyalath រដ្ឋមន្ត្រី​ក្រសួងការ​ពារជាតិ​ឡាវ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ