08/06/2015 09:40 GMT+7 Email Print Like 0

សន្និសីទកំពូល G7 ពិភាក្សាអំពីបញ្ហាសំខាន់ៗលើពិភពលោក


សន្និសីទកំពូល G7 ពិភាក្សាអំពីបញ្ហាសំខាន់ៗនលើពិភពលោក (Image: VNA)
តាមគំរោងក្នុងរយៈពេល ២ ថ្ងៃធ្វើការនៅភាគខាងត្បូងអាល្លឺម៉ង់ បណ្ដាថ្នាក់ដឹកនាំក្រុមប្រទេសឧស្សាហ
កម្ម​​ជួរមុខលើពិភពលោក (G7) បានប្រមូលផ្តុំការពិភាក្សាអំពីខ្លឹមសារស្នូលមួយចំនួនរួមមាន៖ ការជំរុញកំ​ណើន​សេដ្ឋកិច្ចសកល ការបង្ការប្រឆាំងនឹងបំរ៉ែបំរួលអាកាសធាតុ ការជួយឧតបត្ថម្ភអភិវឌ្ឍន៍ កិច្ចការពារសុខភាពរបស់សហគមន៍និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ ក្រៅពីនោះ  G7 ក៏បានពិភាក្សាដើម្បីស្វែងរកដំ​ណោះ​ស្រាយសំរាប់ជំលោះក្តៅគគុកលើសកលលោកទៀតផង។ តាមរបៀបវារៈ សម័យប្រជុំដំបូងនៃបណ្ដាថ្នាក់ដឹកនាំ G7 នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៥ តាមម៉ោងវៀតណាម ។ នាយប់ថ្ងៃដដែល អធិកាបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel និងជួបសន្ទនាជាមួយ ប្រធានាធិបតីអាមេរិក លោក Barack Obama។ នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំ G7 នឹងជួបធ្វើការជាមួយអ្នកប្រមុខរបស់ អ.ស.ប. ធនាគារពិភពលោក និងអង្គការពាណិជ្ជកម្មពិភពលោក ជាដើម៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ