17/11/2015 08:48 GMT+7 Email Print Like 0

សន្និសីទកំពូល G-20 សង្កត់ធ្ងន់ទៅលើសារប្រឆាំងភេរវកម្ម


សន្និសីទកំពូល G-20 សង្កត់ធ្ងន់ទៅលើសារប្រឆាំងភេរវកម្ម (Image: VNA)

សន្និសីទ​កំពូលបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើប នឹង​លេចចេញជួរមុខលើពិភពលោក (G-20) លើកទី ១០ បាន​បើក​ជាផ្លូវការ​​នៅទីក្រុង Antalya ប្រទេសទួរគី។ មុនពេលពិធីបើកសន្និសីទលើកនេះ​ ប្រធានាធិបតី​ទួរ​គី​លោក Recep Tayyip Erdogan បាន​ប្រកាសសារប្រឆាំង​យ៉ាងពេញទំហឹង​មួយ ទៅនឹងលិទ្ធិភេរវកម្ម។ ក្នុង​ពង្រាង​សេចក្តី​ថ្លែង​ការ​ណ៍របស់ G-20 ថ្នាក់ដឹកនាំបណ្ដាប្រទេសជា​សមាជិក បានព្រមានពីការ​គំរាម​កំហែង​ដែល​កាន់​តែរីក​រាល​ដាល របស់ភេរវករបរទេស។ បណ្ដាថ្នាក់​ដឹកនាំ G-20 បានអះអាងនឹង​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​បង្កើន​ការ​ត្រួត​ពិនិត្យខ្សែព្រំដែន និងសន្តិសុខអាកាសចរណ៍ដើម្បីរាំងស្កាត់ភេរវករធ្វើ​ដំណើរ​ពីប្រទេស​មួយ​ទៅ​ប្រទេ​ស​មួយ​។ ក្រៅពីនោះ ថ្នាក់ដឹកនាំ G-20​គ្រប់រូបក៏បានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្ត​ប្រឆាំង នឹងអំពើហ្សឹងសារ​និយម​ហើយ​ទប់​ទល់នឹង​គ្រោះ អាសន្នដែលភេរវករប្រើប្រាស់អ៊ីនធឺណែត​ ដើម្បីញុះញុងនិងប្រមូលកំលាំង។ ក្នុង​២ ថ្ងៃធ្វើកា​រ​បណ្ដាថ្នាក់ដឹក​នាំ G-20​ បានពិភាគ្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះមានកំណើនសេដ្ឋកិច្ច​ការងាធ្វើ​និង​ការ​វិនិយោគ​ ក៏ដូចជាបទកំណត់ស្តីពីហិរញ្ញវត្ថុ។ សាធារណៈមតិ​អន្តរជាតិ​កំពុងសង្ឃឹម​ថា៖ បណ្ដា​អ្នក​ប្រមុខ​ខឿន​សេដ្ឋកិច្ច​ជួរមុខលើ​ពិភពលោក ទទួលបានកិច្ចព្រមព្រៀងនិរន្តភាពមួយសំដៅសម្រេចបាន​ភារកិច្ចរបស់ G-20 ក្នុង​ការជំរុញកំណើន​សេដ្ឋកិច្ចឲ្យបានខ្លាំងក្លាលើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ