10/11/2014 09:19 GMT+7 Email Print Like 0

សន្និសីទកំពូលនៃបណ្តាអង្គភាពអាជីវកម្ម APEC បានបើក នៅប្រទេសចិន


ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​២០១៤ សន្និសីទកំពូលនៃបណ្តាអង្គភាពអាជីវកម្ម APEC បាន​បើក​នៅទីក្រុង​ប៉េ​កាំង​​របស់ចិន។ នេះជាសកម្មភាពសំខាន់បំផុត ក្នុងសប្តាហ៍សន្និសីទ APEC ដែលកំពុង​ប្រព្រឹត្ត​ទៅនៅប្រទេសចិន និងជាព្រឹត្តការ សំខាន់បំផុតរបស់​មជ្ឈដ្ឋាន​អង្គភាព​អាជីវកម្ម​ និងថ្នាក់​ដឹក​នាំ​សេដ្ឋកិច្ចតំបន់អាស៊ី ប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៤។ ក្រោមប្រធានបទ “អនាគត​ថ្មី​នៅ​អា​ស៊ី-ប៉ាស៊ីហ្វិក៖ ច្នៃ ប្រឌិត ចងសម្ព័ន្ធ ធ្វើសមាហរណកម្ម សម្បូរុងរឿង” សន្និសីទបានទាក់ទាញការ ចូលរួមរបស់អង្កភាពអាជីវកម្មចំនួន ១២០០ មកពីប្រទេស​ជា​សមាជិក​របស់ APECចំនួន២១ រួមជាមួយប្រទេសក្រៅ APEC ចំនួន១៦ទៀត។

ថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋចិនលោក Xi Jinping បានអំពាវនាវ បណ្តាប្រទេសជាសមាជិក APEC ខំប្រឹងប្រែងជម្រុញដំណើរការជាក់ស្តែងបនីយកម្ម សេដ្ឋកិច្ចតំបន់ និងស្វែងរក​កម្លាំង​ចលករ​ថ្មី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំង​បង្កើន​ការ​ផ្សា​ភ្ជាប់​តំបន់​សំដៅសម្រេចបានគ្រឹះ ស្ថានសម្រាប់ការអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ