29/11/2014 19:55 GMT+7 Email Print Like 0

សន្និសីទកាសែតប្រកាសលទ្ធផលសម័យប្រជុំលើកទី៨រដ្ឋសភាវៀតណាមនីតិកាលទី១៣

បន្ទាប់ពីកិច្ចប្រជុំបិទ​បញ្ចប់ ​នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ ខុទ្ទកាល័យ​រដ្ឋសភា​បាន​រៀប​ចំ​សន្និសីទ​កាសែត​ ប្រកាសលទ្ធផលនៃសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣។ ប្រធានខុទ្ធកាល័យ​រដ្ឋ​សភាវៀត​ណាម លោក Nguyen Hanh Phuc បានធ្វើជាអធិបតីសន្និសីទកាសែត​នេះ។ ​ក្រោយពីធ្វើការ​​រយៈ​ពេល​១៣ថ្ងៃ​រដ្ឋសភាបានអនុម័តលើគំរោងច្បាប់ចំនួន១៨ ផ្តល់មតិចំពោះគំរោងច្បាប់ចំនួន១២។ ហើយ​ក៏​នៅ​ក្នុង​សម័យប្រជុំលើកនេះ រដ្ឋសភាបានយកសន្លឹកទំនុកទុកចិត្តលើកទី ២ ចំពោះមុខដំណែងចំនួន៥០ ក្នុង​ក្បាល​ម៉ាស៊ីន ហើយប្រកាសជាសាធារណះដែរ។ ក៏នៅក្នុងសន្និសីទកាសែតនេះ លោក Nguyen Hanh Phuc បាន​ឆ្លើយសំនួរជាច្រើនរបស់បណ្ដាអ្នកយកព័ត៍មាន ស្ដីពីរបាយការណ៍ហិរញ្ញវត្ថុ ថវិកា …លៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ