12/04/2017 09:37 GMT+7 Email Print Like 0

សន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចចរចាកំពូលវៀតណាម - ហុងគ្រី


សន្និសីទកាសែតប្រកាសលទ្ធផលនៃកិច្ចចរចាកំពូលវៀតណាម - ហុងគ្រី (VOV)
 

ក្រោយកិច្ចចរចានាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាហុងគ្រី​លោក Laszlo Kover មាន​ជំនួប​ជាមួយអ្នកសារព័តមានដើម្បីប្រកាសលទ្ធផលនៃកិច្ចចរចា ។ ប្រធានរដ្ឋ​សភា​លោកស្រី Nguyen Thi Kim Ngan បានចែករំលែកអំពីការដែល​ភាគីទាំង​ពីរបាន​ឯកភាព​ថា​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ​គឺមិនទាន់សក្ដិសមជាមួយនឹង​សក្តានុភាព​និងគោលបំណងរបស់ភាគីទាំងពីរនៅឡើយ។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បាន​ឲ្យដឹងថា៖         

"យើងខ្ញុំបានឯកភាពគ្នាពីការវាយតម្លៃរួមក្នុងគ្រប់វិស័យដែលក្នុងនោះ​​មានទំនាក់ទំនងរបស់រដ្ឋសភាទាំងពីរ​។យើង​​ខ្ញុំនឹង​បន្តផ្លាស់​ប្តូរដំ​ណើរ​ទស្សន​កិច្ច​​ទៅវិញទៅមក ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង​ដែលរដ្ឋសភា​នៃប្រទេស​ទាំងពីរបានចុះ​ហត្ថលេខា។ ជាពិសេសយើងខ្ញុំឯកភាពថា ជានិច្ចកាលគាំទ្រ ពិគ្រោះយោបល់​គ្នាលើវេទិកាពហុភាគីនិងសហភាពអន្តរសភាអន្តរជាតិ​" ។        រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Laszlo Kover បានឲ្យដឹងថា វៀត​​ណាម​ជាដៃ​គូ​ដ៏សំខាន់របស់ហុងគ្រីនៅអាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ