26/06/2015 10:05 GMT+7 Email Print Like 0

សន្និសីទកាសែតជាប្រចាំ របស់ក្រសួងការបរទេសវៀតណាម


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

ក្នុងសន្និសីទកាសែត​ជាប្រចាំ​របស់ក្រសួងការបរទេស​វៀតណាម នាថ្ងៃទី​២៥ខែ​មិថុនាឆ្នាំ​២០១៥  អ្នក​នាំពាក្យ​ក្រសួង​ការបរទេសវៀត​ណាម លោក Le Hai Binh បាន​ឆ្លើយសំនួរ​របស់អ្នកយក​ព័ត៍មាន​នៅក្នុង​និងក្រៅប្រទេស​អំពី​បញ្ហា​ស្នូល​ជាច្រើន ​ដែល​ក្នុងនោះមាន​ប្រតិកម្ម​របស់​វៀត​ណាម ចំពោះការ​ថ្លែង​មតិរបស់​អ្នកនាំពាក្យ​ក្រ​សួងការ​បរទេស​ចិន Nèiróng quèrèn នាពេលថ្មីៗនេះដែរ​ថា៖ ការ​កសាងបណ្ដាកោះ​នៅសមុទ្រ​ខាង​កើត​ជា​សកម្មភាព​​ស្រប​តាម​ច្បាប់ សំហេតុ​សំផល។ លោក Le Hai​ Binh បានអះអាង​ថា៖

“​បណ្ដាសកម្មភាព​កសាង បើក​ទូលាយកោះដោយ​ទ្រង់ទ្រាយ​ធំរបស់​ចិន នៅ​ប្រជុំកោះ Truong Sa ជាស​កម្ម​ភាព​ខុស​​ច្បាប់ ដោយមិនអាចផ្លាស់ប្តូ​រស្ថានភាព​ជាក់​ស្ដែង​គឺ វៀតណាម​មានគ្រប់​គ្រឹះដ្ឋាន​ខាង​គតិ​យុត្ត និង​ភ័ស្តុតាង​ប្រវត្តិ​សាស្ត្រ បញ្ជាក់​អំពី​អធិបតេយ្យភា​ពរបស់​ខ្លួន ចំពោះ​ប្រជុំ​កោះ Truong Sa ។ វៀត​ណាម​សំណូម​ពរ​អោយភាគី​ចិន​ត្រូវបញ្ចប់​សកម្មភាព​នេះភ្លាម​មួយរំពេច​ ហើយគោរព​អធិបតេយ្យភាព​របស់វៀត​ណាម​ ចំពោះ​ប្រជុំ​កោះ​​ Truong Sa, Hoang Sa  អនុវត្តតាម​ច្បាប់អន្តរជាតិ​ ជាពិសេសគឺអនុសញ្ញាអង្គការ​សហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ក៏ដូច​ជាសេចក្ដី​ថ្លែង​ការណ៍ ស្ដីពី​ប្រតិបត្តិការ​របស់ភាគីនានា នៅសមុទ្រខាង​កើត (DOC)​មិនបង្ក​ស្ថានភាព​អោយ​ស្មុគស្មាញថែម​ទៀត ផ្លាស់ប្តូរភាព​ដើមនៅសមុទ្រ​ខាង​កើត៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ