15/10/2016 13:22 GMT+7 Email Print Like 0

សន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២បានបិទបញ្ចប់ប្រកដោយជោគជ័យ


អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធីបិទបញ្ចប់សន្និបាតលើកទី៤
គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១២

សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១២ បានបិទបញ្ចប់ប្រកបដោយជោគជ័យនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បន្ទាប់ពីរយៈពេល ៦ ថ្ងៃធ្វើការនិងសម្រេចជាស្ថាពរនូវកម្មវិធីដែលបានដាក់ចេញ។ ថ្លែងមតិក្នុងពិធីបិទស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ អគ្គលេ​ខាបក្ស លោក Nguyen Phu Trong បានឲ្យដឹងថា៖ ក្នុងឆ្នាំ ២០១៧ ខាងមុខ វៀត​ណាម​ បន្តផ្តោតសំខាន់លើការងារធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជម្រុញកំណើន កែលំអរ ជីវភាពរស់នៅជូនប្រជាជននិងធានាសន្តិសុខសង្គម។ លោកអគ្គលេខាអញ្ជើញផ្តល់ អនុសាសន៍ថា៖

“ត្រូវយល់ឲ្យច្បាស់ថា រូបសណ្ឋានកំណើនដែលវៀតណាមកំពុងធ្វើការផ្លាស់ប្តូរថ្មីនិងកសាងនោះ ជារូបសណ្ឋាន ដែលផ្អែកកាន់តែច្រើនទៅលើផលិតភាពការងារ គុណភាព  និងកម្លាំងប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ច​។ ទន្ទឹមជាមួយគ្នានោះត្រូវប្រមូលផ្តុំ បែងចែកនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពប្រភពកម្លាំងតាមយន្តការទីផ្សារ។ ជាពិសេស ពង្រីកស្មារតីស្នេហាជាតិ មោទនភាពជាតិ សមត្ថភាព ទេពកោសល្យនិងការច្នៃ​ប្រឌិតរបស់មនុស្សលើទូទាំងប្រទេស។​ បង្កើតឱកាសសម្រាប់ប្រជាជនគ្រប់រូប ចូលរួមនិងទទួលអត្ថប្រយោជន៍ពីកកំណើនសេដ្ឋកិច្ចនេះនិងអនុវត្តនូវវឌ្ឍនភាព យុត្តិធម៌សង្គម ធានាសន្តិសុខការពារជាតិនិងរក្សាបរិស្ថានអេកូឡូស៊ី”។

ស្តីពីការអនុវត្តដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច លោកអគ្គលេខាបានលើកច្បាស់ថា វៀតណាមប្តេជ្ញារក្សាគោលដៅធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ដើម្បីផលប្រយោជន៍ជាតិ រក្សាស្ថិរភាពនយោបាយ-សង្គមដោយឈរលើមូលដ្ឋាន​ច្បាប់អន្តរជាតិ។        អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានសង្កត់​ធ្ងន់​​ថា៖

“មជ្ឈឹមបានសង្កត់ធ្ងន់ជាពិសេសថា ចង់ឲ្យសេចក្តីសម្រេចចិត្តនេះឈានចូលជីរភាពរស់នៅប្រចាំថ្ងៃនិងបង្កើត​ឡើងបម្រែបម្រួលច្បាស់លាស់ គឺទាមទារឲ្យប្រព័ន្ធនយោបាយទាំងមូលចូលរួមអនុវត្តសកម្មភាព។អង្គការបក្សនីមួយៗ កម្មាភិបាល បក្ខជនម្នាក់ៗ ហើយមុនបង្អស់គឺថ្នាក់ដឹកនាំត្រូវមានមនសិការយ៉ាងជ្រាលជ្រៅអំពីភារកិច្ចរបស់ខ្លួននិងមានការទទួលខុសត្រូវចំពោះមុខប្រជាជន ចំពោះមុខបក្ស”។

លោកអគ្គលេខាបក្សបានលើកច្បាស់ថា រៀបចំអនុវត្តយ៉ាងល្អរាល់សេចក្តីសម្រេចនិងការសន្និដ្ឋានរបស់មជ្ឈឹម​នៅក្នុងសន្និបាតលើកនេះ គឺរួមចំណែកសំខាន់ក្នុង​ការនាំសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី ១២ ឈានចូលជីវភាពរស់នៅ រក្សាស្ថិរភាពនយោបាយ-សង្គមនិងកសាងកែប្រែបក្សឲ្យកាន់តែស្អាតស្អំរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ