13/04/2016 12:47 GMT+7 Email Print Like 0

សន្ទស្សន៍ PAPI បន្តបង្កើតឡើងប្រតិកម្មគួរអោយកត់សម្គាល់នៅថ្នាក់ខេត្តនិងជាតិ


សន្ទស្សន៍ PAPI បន្តបង្កើតឡើងប្រតិកម្មគួរអោយកត់សម្គាល់នៅថ្នាក់ខេត្តនិងជាតិ

នេះគឺជាការអះអាងរបស់បណ្ឌិត Pratibha Mehta អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​និង​ជាដំណាង​របស់​ UNDP ប្រចាំនៅវៀតណាម ក្នុងសន្និ​សីទកា​សែត ប្រកាស​សន្ទស្សន៍​ប្រសិទ្ធិ​ភាព​ធរ​កិច្ច​និង​រដ្ឋបាល​សាធារណះ​ ថ្នាក់​ខេត្ត (PAPI ) ២០១៥ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែ​មេសា ឆ្នាំ​២០១៦​ នៅ​ទីក្រុង​ហាណូយ​។ បណ្ឌិត Pratibha Mehta បានអោយដឹងថា៖

​“​នៅថ្នាក់ជាតិ សន្ទស្សន៍ PAPI ត្រូវបានស្ថាប័នមជ្ឈឹមប្រើប្រាស់ជាច្រើន ដើម្បី​ស្វែងយល់អំពីគំនិត​គិតគូ គោលបំណង​របស់​ប្រជាជន លើកទឹកចិត្តយន្តការទទួល​ខុសត្រូវ អធិប្បាយ​ចំពោះសង្គម និង​បន្ត​ផ្គត់​ផ្គង​ព័ត៍​មាន​ ឯក​សារចំពោះស្ថាប័នរដ្ឋ​រដ្ឋាភិបាល និងរដ្ឋសភា។ ទន្ទឹមនឹងនោះ របាយការណ៍ PAPI ២០១៥ ក៏បាន​វិភា​គយ៉ាងច្បាស់លាស់ ស្ថានភាពគ្រប់គ្រង និងការងាររដ្ឋបាលថ្នាក់ខេត្តទៀតផង។ ”

​សន្ទស្សន៍ PAPI ត្រូវបានអនុវត្តក្នុងរយៈពេល៧ឆ្នាំ (ចាប់ពីឆ្នាំ២០០៩មក) នៅ​លើខេត្ត​និង​ទីក្រុង​ទាំង​ឡាយ​ចំនួន​៦៣​។ PAPI បាននិងកំពុងរួមចំណែកបង្កើត​ចលករ លើកកំពស់​សមត្ថភាព​គ្រប់​គ្រង និង​ជំរុញការ​អភិវឌ្ឍន៍​ស្ថិរភាព​នៅវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ