24/06/2015 10:22 GMT+7 Email Print Like 0

សត្វធ្វើពីកញ្ចក់គួរឲ្យស្រឡាញ់

ដោយដៃទាំងគូដ៏ប៉ិនប្រសប់ បងប្រុសង្វៀនឌឹកធួន (ខណ្ឌទី៨ ទីក្រុងហូជីមិញ) បានប្រើអណ្តាតភ្លើង ដើម្បី “ក្លាយ”បន្ទះកញ្ចក់រឹងក្លាយទៅជាផលិតផលវិចិត្រសិល្បៈរស់រវើក ល្អស្អាត។

ជាង ១០ ឆ្នាំប្រកបមុខរបរ បងធួនបានច្នៃប្រឌិតផលិតផលកញ្ចក់គំរូចំនួន ៤០ ដើម្បីចេញទៅលក់នៅទីផ្សារ​។​ ក្រៅពីការស្ទាត់ជំនាញធ្វើរូបសត្វទាំង ១២ ធ្វើពីកញ្ចក់ បងធួនក៏បានផលិតរូបសត្វមួយចំនួនផ្សេងទៀត ក្នុងបណ្តារឿងគំនូរជីវចលនិងរឿងនិទានកុមារ។


បងង្វៀនឌឹកធួន អ្នកប្រកបមុខរបរបង្កើតរូបសត្វធ្វើពីកញ្ចក់ក្នុងរយៈពេល ១០ ឆ្នាំ

បណ្តាដំណាក់កាលសុទ្ធតែធ្វើតាមរបៀបសិប្បកម្ម ដែលទាមទារភាពត្រឹមត្រូវនិងបទពិសោធន៍របស់ជាង

បណ្តាបន្ទះកញ្ចក់ត្រូវយកដុតនៅសីតុណ្ហភាពខ្ពស់មុនពេលកកើតរូបរាង

បណ្តាបន្ទះកញ្ចក់ពណ៌ត្រូវនាំចូលពីបរទេស មានពណ៌ស្រស់ស្អាតនិងទុកបានយូរ

ជាងត្រូវរហ័សដៃ ប៉ិនប្រសប់ពុតពេនចុះឡើង បង្កើតបណ្តារូបលើបន្ទះកញ្ចក់ដោយអណ្តាតភ្លើង

រូបរាងសត្វសេះមួយក្បាលជិតបានសម្រេច

បងធួនចែករំលែក សើ្ទរតែបណ្តាដំណាក់កាលផលិតសត្វពីកញ្ចក់បានអនុវត្តន៍ដោយដៃ ដូច្នេះអ្នកជាងត្រូវការមានភាពប៉ិនប្រសប់ ហ្មត់ចត់និងច្នៃប្រឌិត ទើបមានផលិតផលល្អមើល។ បណ្តាផលិតផលតូចកាន់តែ​ទាម​​ទារភាពប៉ិនប្រសប់ ហ្មត់ចត់របស់អ្នកជាង។ បន្ថែមទៀត អ្នកជាងត្រូវទ្រាំកំដៅនៃភ្លើងនៅសីតុណ្ហភាពខ្ពស់។

ជារៀងរាល់ថ្ងៃ បងធួនត្រូវអង្គុយជាង ១០ ម៉ោងនៅក្បែរតុផ្លុំកញ្ចក់ ដើម្បីផលិតបណ្តាផលិតផលក្នុងអណ្តាតភ្លើង ដោយដៃទាំងមួយគូរវាសរវៃ។ ដើម្បីបង្កើតរូបរាងផលិតផល បងធួនត្រូវយកបន្ទះកញ្ចក់ដុតលើអណ្តាតភ្លើងនៅសីតុណ្ហភាពខ្ពស់ទល់ពេលវេលាបន្ទះកញ្ចក់រលាយនិងប្រើដៃយ៉ាងឆាប់រហ័សបង្វិល ទាញ ពុតពេន កាត់បន្ទះកញ្ចក់តាមបំណង។ ក្នុងដៃប៉ិនប្រសប់របស់គាត់ ក្រោមអណ្តាតភ្លើង តែក្នុងប៉ុន្មានវិនាទី បន្ទះកញ្ចក់បានក្លាយទៅជាផលិតផលសម្រេចដែលមានរូបរាងពិសេស រស់រវើក។

ក្រៅពីការផលិតបណ្តាសត្វកញ្ចក់ បងធួនក៏ច្នៃប្រឌិតបណ្តាសត្វក្នុងរឿងទេវកថា ដែលមានរូបរាងស្មុកស្មាញ លក្ខណៈវិចិត្រសិល្បៈខ្ពស់ដូចជា៖ សត្វនាគ សត្វតោ សត្វសេះអាទិទេព សត្វពាក់កណ្តាលជាមនុស្សនិងពាក់កណ្តាលជាសត្វតោ សត្វម៉ុងសាយ ឬធ្វើតាមការសំណូមពររបស់អតិថិជន។ បានឲ្យដឹងថា ដើម្បីផលិតបណ្តាផលិតផលមានពណ៌ស្រស់ស្អាតនិងទុកបានយូរ បងធួនត្រូវនាំចូលកញ្ចក់ពីបណ្តាប្រទេសដូចជា៖ តៃ​វ៉ាន់​ និងជប៉ុន។

សព្វថ្ងៃនេះ ផលិតផលរបស់បងធួនត្រូវលក់ដាច់នៅទីក្រុងធំដូចជា៖ ទីក្រុងហូជីមិញ រដ្ឋធានីហាណូយ ខេត្តដាណាំង ខេត្តហាយផុង និងបណ្តាខេត្តនៃខាងលិច។ ក្រៅពីនេះផលិតផលក៏នាំចេញទៅបណ្តាប្រទេសដូចជា៖ ជប៉ុន អាមេរិក អូស្ត្រាលី...

បណ្តាសត្វគួរឲ្យស្រឡាញ់ធ្វើពីកញ្ចក់របស់បងធួន៖
















អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន

បណ្តាអត្ថបទបានផ្សាយ