08/11/2016 10:29 GMT+7 Email Print Like 0

សណ្តានចិត្តរបស់អណិកជនវៀតណាមឆ្ពោះមកស្រុកកំណើត

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទទួលប្រាក់ចំនួន ៧០០ លានដុងពីក្រុមអណិកជនវៀតណាមនៅប៉ូឡូញ  ប្រាក់ចំនួន ១០ ម៉ឺនដុល្លារអាមេរិកពីតំណាងចូលរួមមហាសន្និបាតនៃសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបនិងមហាសន្និបាតជនវៀតណាមនៅឆែក  ផ្ញើមកជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្តាលវៀតណាមជំនះពុះពារនូវផលវិបាកដោយគ្រោះទឹកជំនន់។ អនុប្រធាន​និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណៈ​សិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man និងអនុប្រធានគណៈកម្មាធិការមជ្ឈឹម លោកស្រី Truong Thi Ngoc Anh បានថ្លែងអំណរគុណជូនចំពោះបងប្អូនអាណិកជនវៀតណាមនៅប៉ូឡូញ សាធារណរដ្ឋឆែកនិងសមាគមជនវៀតណាមនៅអឺរ៉ុវបដែលជានិច្ចកាលឆ្ពោះមកមាតុ​ប្រទេសនិងចែករំលែកការលំបាកជាមួយជនរួមជាតិនៅភាគ​កណ្តាលវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ