25/07/2017 10:44 GMT+7 Email Print Like 0

សញ្ញាសំគាល់ពិសេសក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា


 ដំណើរទស្សនកិច្ចនៅកម្ពុជារបស់អគ្គលេខាបក្ស លោក Nguyen Phu Trong បញ្ចប់ប្រកបដោយជោគជ័យ ជាសញ្ញាសំគាល់ប្រវត្តិសាស្ត្រ
បើកចេញសម័យកាល ថ្មីកាន់តែស៊ីជម្រៅថែមទៀតក្នុងទំនាក់ទំនងវៀតណាម-កម្ពុជា

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៧ អគ្គលេខាបក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong បានអញ្ជើញ​ទៅបំពេញទស្សនកិច្ចថ្នាក់រដ្ឋ​នៅព្រះរាជាណាចក្រ កម្ពុជាតាមសេចក្តីអញ្ជើញ របស់ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហមុនី។ ដំណើរទស្សនកិច្ចនេះបានបញ្ចប់ប្រកប ដោយជោគ​ជ័យ ​ទទួលបាន គោលដៅដែលបានដាក់ចេញ ជាសញ្ញាសំគាល់​ប្រវត្តិសាស្ត្រ បើកចេញសម័យ​កាល ថ្មីកាន់តែស៊ី​ជម្រៅថែម​ទៀត​ក្នុងទំនាក់​ទំនង វៀតណាម-កម្ពុជា។
 
ដំណើរទស្សនកិច្ចថ្នាក់​រដ្ឋនៅព្រះរាជាណាចក្រកម្ពុជា របស់អគ្គលេខាបក្សលោក Nguyen Phu Trong បាន​ប្រព្រឹត្ត​​ទៅ​ចំនឹងឱកាសដែលប្រទេស​ទាំងពីរកំពុង អនុវត្តសកម្មភាពជា​ក់ស្តែងជាច្រើន សំដៅរំលឹកខួប​លើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត​។ តាមនោះ ដំណើរទស្សនកិច្ចនេះ ជាឱកាសសម្រា​ប់ភាគីទាំងពីរ ក្រឡេកមើល​ឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រអស់រ​យៈពេល ៥០ឆ្នាំកន្លងទៅ និង អះ​អាងនូវ​សមិទ្ធិផល​ទទួល​បាន ដក​ចេញបទពិសោធន៍ និងកំណត់ទិសដៅសម្រា​ប់ ទំនាក់ទំនងទ្វេភាគីនា​ពេលខាងមុខ។​
 
សម្រេចគោលដៅដែលបានដាក់ចេញក្នុងកម្រិតខ្ពស់
 

ក្នុងរយៈ​ពេល៣ថ្ងៃស្នាក់នៅកម្ពុជា អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញមានជំនួបធ្វើការចំនួន២០​ ដែលក្នុងនោះ លោកអគ្គលេខាបក្សបានអញ្ជើញ ចូលគាល់​និងជួប​ធ្វើព្រះរាជ​សវនាការ​ព្រះមហាក្សត្រ​កម្ពុជា​ ចូលគាល់សម្តេចព្រះ មហាក្សត្រី រួមទាំងជួបសវ​នការជាមួយ​ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជ​រដ្ឋាភិ បាល នៃព្រះ​រាជាណាចក្រកម្ពុជាផងដែរ។ ​ជំនួបទាំងអ​ស់នេះបានប្រព្រឹត្ត​ទៅក្នុង បរិយាកាស​ស្មោះសរបញ្ហា​ទាំងអស់​សុទ្ធតែបាន​លើកយកមកពិភាក្សាយ៉ាងទូលំ​ ទូលាយ។ ធ្វើការវាយ​តម្លៃអំពី​លទ្ធផល​នៃដំណើរ​ទស្សន​កិច្ច​នេះ ប្រធាន​គណៈកម្មា ធិការកិច្ចកា​របរទេសមជ្ឈឹម លោក Hoang Binh​ Quan បានឲ្យ​ដឹង​ថា៖​
 
 “ភាគីទាំងពីរសុទ្ធតែអះអាងពីសារៈ​សំខាន់ពិសេស នៃការបង្កើតទំនាក់ទំនងការ ទូតរវាងប្រទេស​ទាំងពីរ​កាល​ពី៥០ឆ្នាំ​មុននេះ។ ភាគីទាំងពីរបានឯកភា​ពថា ឆ្លងកាត់ កំណាត់ផ្លូវប្រវត្តិសាស្ត្រ៥០ឆ្នាំនោះ ទំនាក់ទំ​នង​មិត្ត​ភាព​ អ្នកជិតខាងល្អរវាងប្រទេស​ ទាំងពីរ មិនត្រឹមតែឆ្លងផុតរាល់ឧប​សគ្គប៉ុណ្ណោះទេ ថែមទាំង​ទទួល​បាន​លទ្ធផ​ល​ធំ ធេ​ងលើគ្រប់វិស័យ។ ភា​គីទាំងពីរ សុទ្ធតែឃើញច្បាស់ថា ​ការជួយឧបត្ថម្ភគ្នាទៅវិញ​ ទៅ​មក​នា​ប៉ុន្មាន​ឆ្នាំកន្លង​ទៅជាភក្តី​ភាពក្នុងទំនាក់ទំនងអ្ន​កជិតខាងល្អ ជាទ្រព្យ​សម្បត្តិដ៏ពិសិដ្ឋ និងជាកត្តាសំខា​ន់មិន​អាចខ្វះបា​នឡើយក្នុងការអភិវឌ្ឍន៍ ​របស់ប្រទេសនីមួយៗ ដែល​ត្រូវពង្រឹង ពង្រីក​និង​មរតក​សម្រាប់​ជំនាន់​ក្រោយៗផង​ដែរ”។
 
ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរ ជាលើក​ដំបូង​បាន​ចុះហត្ថ​លេខា​លើសេច​ក្តីថ្លែ​ងការណ៍រួម ស្តីពីការពង្រឹងមិត្តភា​ព និងកិច្ច​សហប្រតិបត្តិការ លើគ្រប់​វិស័យ​វៀតណាម​កម្ពុជា​ក្រោមកា​រធ្វើកសិណសាក្សីរបស់អគ្គ​ លេខាបក្សវៀតណាម​ នាយករដ្ឋ​មន្ត្រី​រាជ​រដ្ឋាភិបាល​កម្ពុជា​និង​ថ្នាក់ដឹក​នាំនៃ​ប្រទេស ទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំង​ពីរក៏បានចុះហត្ថលេខាលើឯកសារមួយ ​ចំនួន ក្នុងនោះមាន​ក្របខ័ណ្ឌកិច្ច​ព្រមព្រៀងរួមស្តីពីការ​តភ្ជាប់ រវាងខឿនសេដ្ឋកិច្ច ទាំងពីរ សម្រាប់​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការជួប​ប្រាស្រ័យពាណិជ្ជកម្ម​ទ្វេភាគី​ នាពេលខាងមុខ។ លោក Hoang Binh Quan បាន​គូស​បញ្ជាក់​ទៀត​ថា៖
 
 “ក្នុងបណ្តាកម្មវត្ថុសហប្រតិបត្តិការនោះ តាមពិតទៅភាគីទាំងពីរបានមានការ តភ្ជាប់សេដ្ឋកិច្ចស្រាប់ហើយ។ ប៉ុន្តែ​នេះជាការចុះហត្ថលេខាតភ្ជាប់សេដ្ឋកិ​ច្ចទ្វេភាគី ជាផ្លូវការ។ ការចុះ​ហត្ថលេខានេះ មានកម្រិត​ប្រវត្តិ​សាស្ត្រខ្ពស់​ជាង បង្កើត​លក្ខណៈ ងាយស្រួលសម្រាប់រាល់កិ​ច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋ កិច្ច។ ខ្ញុំជឿជាក់ថា​ នេះជាកត្តាសំខា​ន់ បើកចេញសមិទ្ធិផលសេដ្ឋកិច្ចធំធេង​ជាង រវាងប្រទេសទាំងពីរ នាពេលខាងមុខ”។​
 
លើសពីពិធីការធម្មតា
 
លើសពីពិធីការធម្មតា មនោសញ្ជេតនាដ៏ស្មោះសរ ជាអ្វីៗដែលលោកអគ្គលេខា បក្សនិង​គណៈប្រតិភូ​វៀតណាម ទទួលបាន​ក្នុងរយៈពេលស្នាក់នៅកម្ពុជា។​ ស៊ំ សុផល និស្សិតមួយនា​ក់មកពីសាកលវិទ្យាល័យ​ព្រះស៊ីហនុរាជ បាន​សំណេះ​ សំណាល​ថា៖
 
“ខ្ញុំត្រេកអរនិងមោទនៈ​ដោយសារប្រទេសជាតិ កសាងបានចំណងសាមគ្គីភាព ជាមួយវៀតណាម។ ចំណង​មិត្ត​ភាព​​នេះបាន​ជួយឲ្យប្រទេស យើងទាំងពីរមានសន្តិ ភាព ស្ថិរភាពនិងមានការរីកចំរើនទៅ​មុខ។ ប្រទេសជិត​ខាងគប្បីពឹង​ផ្អែកលើគ្នាទើប ទទួលបានភាពចម្រុងចម្រើ​នជានិរន្តរភាព”។
 
ក្នុងរយៈពេល​ស្នាក់នៅកម្ពុជា អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញចូល​រួមពិធី​បើកសម្ពោធ​ស្តូបអនុស្សាវរីយ៍​មិត្តភាព​វៀតណាម-កម្ពុជានៅខេត្ត ព្រះសីហនុផងដែរ។​    ដោយ​លទ្ធផល​ទទួលបាន​យ៉ាង​ល្អ​ប្រសើរ​​លើគ្រប់វិស័​យនោះ ដំណើរ ទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរា​ជាណាចក្រ​កម្ពុជា លើកនេះ​របស់អគ្គ​លេខាបក្ស​លោក Nguyen Phu Trong បានបើក​ចេញសម័យកាលថ្មីសម្រាប់ទំនាក់​ទំនងរវាងប្រទេស​ ទាំងពីរ​កាន់​តែ​អភិវឌ្ឍន៍​​យ៉ាងខ្លាំងក្លាប្រកបដោយប្រសិ​ទ្ធភាពជា​និច្ច៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ