06/11/2014 11:19 GMT+7 Email Print Like 0

សក្តានុភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌានៅធំធេង


ឯកអគ្គរដ្ឋទូត Ton Sinh Thanh ឆ្លើយសម្ភាស (រូបថតៈ vietnam+)

ក្នុងឱកាសដែលក្រុមហ៊ុនអាកាសចរណ៍ Jet Airways របស់ឥណ្ឌា​បានបើកជើងហោះហើរ​ពី​ទី​ក្រុង​​ Mumbai និង New Delhi មកកាន់ទីក្រុងហូជីមិញ (វៀតណាម) នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ អ្នក​យកព័ត៌មាននៃទីភ្នាក់ងារសាព័ត៌មានវៀតណាមប្រចាំនៅ New Delhi បានមាន​បទ​សម្ភាស​ ជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh ស្តីពី​សក្កានុភាព​​អភិវឌ្ឍន៍ទេសចរណ៍ រវាងប្រទេសទាំងពីរនាពេលអនាគត់។

លោក Ton Sinh Thanh បានអះអាងថា សក្តានុភាពអភិវឌ្ឍន៍ទេសចរណ៍ រវាងប្រទេសទាំងពី​រ​គឺ​ធំធេងណាស់ ក្នុងកាលៈទេសៈដែលទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្ររវាងប្រទេសទាំង​ពីរកាន់តែ​ល្អ​ប្រសើរលើគ្រប់វិស័យ។ ដោយហេតុនេះ ការ បើកជើងហោះហើរនេះមានអត្ថន័យ​ដ៏សែន​សំ​ខាន់​។ លោក​ TonSinh Thanh ឲ្យដឹងថែមទៀតថា នាថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខ ស្ថាន​ទូតវៀត​ណាម ប្រចាំនៅឥណ្ឌា នឹងរៀបចំសិក្ខាសាលា១ ដើម្បីក្រុមហ៊ុនទេសចរណ៍ នៃប្រទេសទាំងពីរ មាន​ឱកាសជួបប្រាស្រ័យ និងឧទ្ទេសនាមអំពីផលិតផលរបស់ខ្លួន​ព្រមទាំងស្វែងរក​សក្កានុភាព​សហ​ប្រតិបត្តិការ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ