21/06/2015 10:38 GMT+7 Email Print Like 0

សកម្មភាព​រំលឹកខួប​លើកទី​៩០ឆ្នាំ​នៃទិវា​សារ​ព័ត៌មាន​បដិវត្តន៍​វៀត​ណាមលើ​ទូទាំង​ប្រទេស​វៀត​ណាម

នាព្រឹកថ្ងៃទី២០ខែមិថុនា ឆ្នាំ​២០១៥​ នៅទីក្រុងហាណូយ សាលាបណ្ឌិតសភាសា​ព័ត៌មាន​និងផ្សព្វ​ផ្សាយបាន​រៀបចំ​ពិធី​រំលឹក​ខួបលើក​ទី៩០ឆ្នាំ នៃទិវាសាព័ត៌​មាន​បដិវត្តន៍​វៀត​ណាម (ថ្ងៃទី​២១ខែមិថុនា)។ ថ្លែង​មតិនៅទី​នេះ ប្រធាន​គណៈកម្មាធិ​ការ​មជ្ឈឹម​រណសិរ្សមាតុភូមិ​វៀតណាម លោក Nguyen Thien Nhan បានអះ​អាងនូវ​តួនា​ទី​របស់​សាព័ត៌មាន​ នាពេលកន្លង​ទៅ គឺ​អនុវត្តល្អមុខ​ងារជាស្ថាប័ន​ឃោសនា​របស់បក្ស​រដ្ឋ  អង្គការ​នយោ​បាយ​សង្គម​ផង និង​ជាវេទិការ​របស់ប្រជា​ជន។ លោក Nguyen Thien Nhan បានស្នើ​ថានាពេល​ខាងមុខ សាលា​បណ្ឌិត​សភា​សាព័ត៌មាន​និងផ្សព្វ​ផ្សាយត្រូវ​ជម្រុញ និងលើកកំពស់ជាង​ទៀត អំពីគុណភាព​និង​ប្រសិទ្ធិភាព ជាពិសេស​បណ្តុះ​បណ្តាល​អ្នកកា​សែត អ្នក​និពន្ធ​សំដៅឆ្លើយតប​នឹងសំណូមពរ ភារកិច្ច​បដិវត្ត​ក្នុងសម័យ​កាល​ថ្មី។ លោក មាន​ប្រសាសន៍​ថា៖ “ប្រការសំខាន់បំផុតគឺលើកកំពស់​គុណភាព​ជួរកម្មាភិបាល​សាព័ត៌មាន ក្នុង​ស្ថានភាព​ជាក់​ស្តែង​។ សាលា​បណ្ឌិតសភាជាប្រភព​ដើមនៃសាព័ត៌​មាន ហើយ​សាព័ត៌មាន​វៀតណាម​ជាប្រភព​ដើម​របស់​បដិវត្តន៍ ដោយ​ហេតុ​នេះ លោក​គ្រូ​អ្នក​គ្រូ គប្បី​បង្កើត​គម្រោង​ការ​លើក​កំពស់​ជួរ​កម្មាភិបាល​សាព័ត៌​មាន​ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន”។


លោក Dinh The Huynh អញ្ជើញសាកសួរសុខទុក្ខ VOV

នាព្រឹក​ថ្ងៃដ​ដែល ប្រធានគណៈកម្មាធិការ​ឃោសនា​មជ្ឈឹម Dinh The Huynh បាន​អញ្ជើញ​ទៅ​សាក​សួរ​សុខ​ទុក្ខ​និង​ជូនពរ​សមាគម​អ្នកកាសែតវៀត​ណាម ទីភ្នាក់​ងារសារព័ត៌​មានវៀត​ណាម ការ​សែត Nhan Dan វិទ្យុ​សម្លេង​វៀត​ណាម​និង​ការសែត​មួយចំនួ​នទៀត។ អញ្ជើញ​ទៅសាក​សួរសុខទុក្ខ​វិទ្យុសម្លេង​វៀតណាម​ លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖

​“ខ្ញុំមាន​បំណងថា វិទ្យុ​សម្លេងវៀតណាម ពង្រីក​បានប្រពៃណី​ដ៏រុងរឿង នៃរយៈ៧០​ឆ្នាំកន្លង​ទៅ។ ជា​ពិសេស នា​ប៉ុន្មាន​ឆ្មំាថ្មីៗ​នេះ ដោយ​មានជួ​រកម្មាភិ​បាលដ៏មាន​ឥទ្ធិពល​និងមធ្យោបាយ​ទំនើប វិទ្យុសម្លេង​វៀត​ណាម ធ្វើ​បាន​ល្អ មុខ​ងា ភារកិច្ច​របស់វិទ្យុ​ផ្សាយសម្លេង​ជាតិ​ឲ្យក្លាយ​ទៅជាពហុសារ​ព័ត៌មាន​ខ្លាំងក្លា១។”

​ក៏នាព្រឹក​ថ្ងៃដ​ដែល លេខាបក្ស​ក្រុង​ហូជីមិញ លោក Le Thanh Hai បាន អញ្ជើញ​មក​ជូន​ពរ​វិទ្យុ​សម្លេង​វៀត​ណាម​ក្នុង​ឱកាស រំលឹក​ខួប​លើកទី​៩០​ឆ្នាំ​នៃទិវាសាព័ត៌​មាន​បដិវត្តន៍​វៀតណាម។ នៅក្នុង​ពិធី​ទទួល អគ្គ​វិទ្យុសម្លេង​វៀត​ណាម​លោកNguyen Dang Tien បាន​សង្កត់​ធ្ងន់​ថា ៖

“វិទ្យុសម្លេង​វៀតណាម​សន្យានឹង​ខំប្រឹង​ប្រែង​ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​ខ្លាំង​ក្លានិង​ចំទិស​ដៅ។ ខិត​ខំប្រឹង​ប្រែង​ដើម្បី​វិទ្យុសម្លេងវៀត​ណាម​ឆ្លុះបញ្ជាំង​រាល់​ព័ត៌មាន​រហ័សទាន់​ចិត្ត ត្រឹម​ត្រូវ​និងទាក់​ទាញ សំដៅ​បច្ចុប្បន្ន​កម្ម​ព័ត៌​មាន ទាន់​ពេលវេលា​ទៅកាន់​មហាជន ដោយរក្សាបាន​កិត្យានុភាព​របស់​អ្នក​សារ ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម​”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ