30/04/2016 08:25 GMT+7 Email Print Like 0

សកម្មភាពវប្បធម៌ពេញទៅដោយអត្ថន័យបានរៀបចំយ៉ាងផុលផុសក្នុងឱកាសពិធីបុណ្យទី៣០មេសានិងទី១ឧសភា


សកម្មភាពវប្បធម៌ពេញទៅដោយអត្ថន័យបានរៀបចំយ៉ាងផុលផុស
ក្នុងឱកាសពិធីបុណ្យទី៣០មេសានិងទី១ឧសភា

 

ទីក្រុងហាណូយបានរៀបចំសកម្មភាពវប្បធម៌ កីឡាជាច្រើនសំដៅ អំណរសាទពិធីរំលឹកខួបលើកទី៤១ទិវា​រំដោះ​​ភាគខាងត្បូងវៀតណាម ឯកភាព ប្រទេសជាតិថ្ងៃទី៣០មេសា ទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា និងរំលឹកខួប​លើកទី១២៦ ទិវាខួបកំណើតលោកប្រធានហូជីមិញ។ សកម្មភាពលេចធ្លោបំផុត​ក្នុងឱកាស​នេះរួម​មាន​ កម្មវិធីបង្ហាញម៉ូដនៅវិហារ Ngoc Son ទិវាសិល្បៈតាមដង វិថីនិង​ម្ហូបអាហារ​ហាណូយ​សម័យ​បុរាណនៅ​បឹង Truc Bach ការតាំងពិព័រណ៍និងបញ្ចាំងខ្សែភាពយន្ត ស្តីពីបដិវត្តន៍បំរើប្រជាជនគ្រប់ជាន់ថ្នាក់ទៀតផង។

​​ក្នុងពេលជាមួយនោះដែរ នៅទីក្រុងហូជីមិញក៏បានរៀបចំ​សកម្មភាពលេង កំសាន្តជា​ច្រើន​លើទូទាំង​ទីក្រុង។ ជាពិសេស​នៅវេលាម៉ោង៩​យប់ថ្ងៃទី៣០ខែ​មេសា ទីក្រុងបាន​រៀបចំការបាញ់កាំជ្រូចផ្កាសិល្បៈ។ ក្នុង​ឱកាសនេះ​ដែរ​ នៅមណ្ឌល កំសាន្តទូទាំងប្រទេសក៏បានរៀបចំសកម្មភាព វិសេសវិសាលជាច្រើន​បំរើប្រជាជន និង​ភ្ញៀវទេសចរ​​មក​លេងកំសាន្តផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ