20/11/2014 11:20 GMT+7 Email Print Like 0

សកម្មភាពវប្បធម៌ក្នុងឱកាសរំលឹកខួបលើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ប៉េរូ


ស្ថានទូតវៀតណាមប្រចាំនៅប្រេស៊ីលនិងប៉េរូរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី២០
នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមប៉េរូ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ប៉េរូ (១៩៩៤-២០១៤) ស្ថានទូតប៉េរូប្រចាំនៅវៀតណាមនឹងរៀបចំសកម្មភាពវប្បធម៌ ​១នៅទីក្រុង​ហា​ណូយនិងទីក្រុងហូជីមិញ។សប្តាហ៍ម្ហូបអាហារប៉េរូនឹងប្រព្រឹត្តទៅនៅទីក្រុងទាំង២នោះចាប់​ពី​ថ្ងៃ​ទី​ ១៨ ដល់ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ខាងមុខ។ពិធីជប់លៀង១មានឈ្មោះ “រសជាតិ Quinoa - ប៉េរូ” នឹងបានរៀបចំឡើងដើម្បីក្រលែកមើល​ឡើងវិញរាល់សកម្មភាព​និង​សមិទ្ធិផល​ដែល​ប្រទេសទាំង២ទទួលបានលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវប្បធម៌ក្នុងឆ្នាំ២០១៤។ ក្រោយមកនោះ ស្ថានទូតប៉េរូនឹងរៀបចំ​សប្តាហ៍​ភាព​យន្ត​ប៉េរូ​លើក​ដំ​បូង​នៅ​វៀត​ណាម​ចាប់ពីថ្ងៃទី៥ដល់ទី ​៧ ខែធ្នូ  ឆ្នាំ ២០១៤នៅទីក្រុងហាណូយ​ដោយ​មាន​ខ្សែ​ភាព​យន្ត​វិ​សេស​វិសាលចំនួន៥គ្រឿងចូលរួមបញ្ចាំងជូនទស្សនាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ