14/07/2017 09:59 GMT+7 Email Print Like 0

សកម្មភាពរំលឹកគុណវីរៈយុទ្ធជន យុទ្ធជនពលីនិងតបស្នងសងគុណជនមានគុណូបការៈចំពោះបដិវត្តន៍

ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលីថ្ងៃទី២៧ ខែកក្កដា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅដាក់ផ្កានិងអុជធូបនៅឈាបនដ្ឋាន Hang Duong និងអញ្ជើញទៅ ទស្សនាបណ្តាបេតិកភ័ណ្ឌប្រវត្តិសាស្ត្រនៅស្រុក Con Dao  (ខេត្ត Ba Ria – Vung Tau)។ 

ក្នុងថ្ងៃដដែល នៅវិហារ Con Dao ក៏បានប្រព្រឹត្តទៅសកម្មភាពជាច្រើនសំដៅរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនិងជនរួមជាតិស្នេហាប្រទេសជាតិ ដែលពលី ជីវិតនៅពន្ធនាគារ Con Dao។

មុននោះ នាថ្ងៃទី១២ ខែកក្កដា បញ្ជាការដ្ឋានកងយោធភូមិភាគទី៤ ទីបញ្ជាការ យោធាខេត្ត Thanh Hoa និងក្រុមការងាររបស់កងយោធភូមិភាគទី៤ក៏បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះជនមានគុណូបការៈនិងវីរៈអ្នកម្តាយវៀតណាម លើទូទាំងខេត្តផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

 


បណ្តាអត្ថបទបានផ្សាយ