11/10/2015 14:07 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦១នៃទិវារំដោះរដ្ឋធានី


ទិដ្ឋភាពនៅក្រុងហាណូយ

ក្នុងឱកាសរំលឹកខួបលើកទី ៦១ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥) មន្ទីវប្បធម៌និងកីឡាហាណូយ បានរៀបចំសកម្មភាពវប្បធម៌សិល្បៈជាច្រើន ក្នុងនោះមានការសម្តែងសិល្បៈ បំរើប្រជាជនទូទាំងរដ្ឋធានី។ កម្មវិធីសិល្បៈទាំងអស់នេះផ្តោតសំខាន់ទៅលើការស្ងើចសរសើរបក្ស ស្ងើចសរសើរលោកប្រធាន​ហូជីមិញនិងសេចក្តីស្រឡាញ់ក្រុងហាណូយ។

ក៏ក្នុងឱកាសនេះដែរ  សម្ព័ន្ធសមាគមយុវជនក្រុងហាណូយ បានរៀបចំកម្មវិធីទីណាត់ជួបយុវជន “ខ្ញុំស្រឡាញ់​​ក្រុងហាណូយ” និងលើកកំពស់អាជីវករវ័យក្មេង Thang Long ឆ្នាំ២០១៥ ដោយមានការចូលរួម របស់សមាជិកសម្ព័ន្ធយុវជនជាង ៣ ពាន់នាក់។ លោក Phi Dinh Kien អនុប្រធានសមាគមអង្គភាពអាជីវកម្មវ័យក្មេងវៀតណាមបានឲ្យដឹងថា៖

“ពិធីលើកដំកើងបណ្តាអង្គភាពអាជីវកម្មវ័យក្មេងដូចជា ជ័យលាភី Thang Long នេះ ជាកិត្តយសសម្រាប់បុគ្គលម្នាក់ៗនិងរបស់អង្គភាពអាជីវកម្មនីមួយៗ ជាពិសេសគឹបណ្តាអង្គភាពអាជីវកម្មវ័យក្មេង។ខ្ញុំបានចាត់ទុកថា នេះជាកម្លាំងចលករដ៏ធំធេង ដើម្បីអង្គភាពអាជីវកម្មអភិវឌ្ឍន៍ឲ្យបានល្អជាង”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ