18/04/2015 13:14 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ

“នាយឧត្តមសេនីយ Hoang Van Thai - អ្នកយោធាឆ្នើមរបស់ខឿនបដិវត្តន៍វៀតណាម” ជាប្រធាន​បទ​នៃ​សិក្ខាសាលា​ដោ​យក្រសួងការពារប្រទេសវៀត ណាមរៀបចំឡើងនាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៥នៅ​រដ្ឋធានី​បហាណូយ។នេះគឺជាសកម្មភាព ១ក្នុងចំណោមស​កម្មភាពជាក់​ស្ដែងឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ ទិវារំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ។ថ្លែងមតិនៅទីនេះ ឧត្តមសេនីយឯក Do Ba Ty អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសបានឲ្យដឹងថា ក្នុងឋានៈជាអគ្គសេនាធិការដំបូងនៃកងទ័ព ប្រជាជនវៀតណាម នាយឧត្តមសេនីយ Hoang Van Thai បាន​មាន​ការ​រួមវិភាគទាន ដ៏សែនសំខាន់ក្នុងការបង្កើតគ្រិះស្ថានរឹងមាំសំរាប់ការចាប់បដិសន្ធិ និងអភិ​វឌ្ឍន៍របស់ស្ថាប័ន សេនាធិការយុទ្ធសាស្ត្រក៏ដូចជាផ្នែកសេនាធិការគ្រប់ជាន់ថ្នាក់ក្នុងកងទ័ព។លោក ស្រី Cao Thi Hai អនុប្រធាន​គណៈកម្មាធិការ​ប្រជាជនខេត្ត Thai Binh បានឲ្យដឹងថា៖ 


“នាយឧត្តមសេនីយ Hoang Van Thai ជានិច្ចកាលរក្សាទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគ្រប់ផ្នែក ថ្នាក់ដឹកនាំគ្រប់​ជាន់​ថ្នាក់នៅតំបន់ រិះរកនិងដាក់ជូនមជ្ឈឹមនិងរដ្ឋសភានូវការផ្ដួចផ្ដើមគំនិតដែល​មានចរិត​លក្ខណៈ​យុទ្ធសាស្ត្រ​និង​ទស្សនវិស័យដ៏ទូលំទូលាយចំពោះបុព្វហេតុកសាងនិងការពារមាតុប្រទេស។” ​នាថ្ងៃដដែល ក៏នៅទីក្រុង​ហា​​ណូយ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីប្រគល់​រង្វាន់​នៃការ​ប្រឡង​សារ​ព័ត៌មាន​ដោយប្រធានបទ “ទ័ព លោកអ៊ុំ Ho - ទ័ពរបស់ប្រជាជន”​ ផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ