20/11/2014 11:20 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍នៃទិវាបេតិក្ខភ័ណ្ឌវៀតណាម (ថ្ងៃទី ២៣ ខែវិច្ឆិកា)


សកម្មភាពរំលឹកខួបអនុស្សារវរីយ៍នៃទិវាបេតិក្ខភ័ណ្ឌវៀតណាម (ថ្ងៃទី ២៣ វិច្ឆិកា) (Image: VNA)

នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ការតាំងពិព៌ណររូបសំណាក់ដោយឈើប្រជាប្រិយ​ឆ្នាំ ២០១៤ ដោយ​មានវណ្ណកម្មចំនួន ៨០ ដែលពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ តំបន់ Tay Nguyen បានប្រព្រឹត្តទៅនៅសារមន្ទី Kon Tum (ភាគកណ្ដាលវៀតណាម)។ នេះគឺជាវណ្ណកម្មរបស់​សិប្បករ​ជាជនរួមជាតិ Ba Na Gia Rai Xo Dang Gie Trieng Brau Ro Mam ចំនួន ៤៥ រូប។ ការ​តាំង​ពិព៌ណរនេះគឺជាឱកាសមិនត្រឹម​តែថែរក្សានិងពង្រីកបណ្ដាតំលៃវប្បធម៌​ប្រពៃណី​ក្នុង​ប្រភេទ​សិល្បៈចម្លាក់ប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំង ផ្សព្វផ្សាយ​រូបភាព​របស់​ទឹក​ដី​និង​មនុស្ស​នៅ​ខេត្ត Kon Tum ទៀតផង។ នា ព្រឹកថ្ងៃដដែល នៅទីក្រុង Can Tho (ភាគខាងត្បូងវៀត​ណាម​)​ ​ការតាំងពិពណ៌ររូបថត ស្តីពីទេសភាពស្អាតឆើតឆាតរបស់វៀតណាមត្រូវបានរៀបចំឡើង។

នេះ ​គឺ​ជា​វណ្ណកម្ម ចំនួន ១ រយ ដែលត្រូវបានជ្រើសរើសពីការប្រឡងរូបថតបេតិក្ខភ័ណ្ឌ​វៀត​ណាម​​ លើកទី ៣ ឆ្នាំ ២០១៤៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ