08/08/2016 10:18 GMT+7 Email Print Like 0

សកម្មភាពរំលឹកខួបលើកទី៥៥នៃសោកនាដកម្មជាតិគីមីពុលព័ណ៌លឿងទុំនៅវៀតណាម


ទិដ្ឋភាពនៃកម្មវិធីធាក់កង“ដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ”នៅទីក្រុងហណូយ

សំដៅរំលឹកខួបលើកទី៥៥នៃសោកនាដកម្មជាតិគីមីពុលព័ត៌លឿងទុំនៅវៀតណាម (ថ្ងៃទី១០ ខែសីហា) នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦​ នៅទីក្រុងហាណូយបានរៀបចំកម្មវិធីធាក់កង “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ”។ កម្មវិធីនេះមានការចូលរួមរបស់អ្នកស្ម័គ្រចិត្តជាង ១ ពាន់នាក់ជាកម្មាភិបាល កម្មករ សិស្សានុសិស្សលើទូទាំងទីក្រុងហាណូយ។ អនុបណ្ឌិត Pham Van Toi ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុនវិនិយោគអភិវឌ្ឍន៍ អប់រំនិងផ្សព្វផ្សាយវៀតណាមនិងជាប្រធានគណៈចាត់តាំងកម្មវិធីបានឲ្យដឹងថា៖

“ប្រការសំខាន់បំផុតក្នុងព្រឹត្តិការណ៍នេះគឺសេចក្តីអំពាវនាវសហគមន៍ទាំងមូលមានសកម្មភាពជួយឧបត្ថម្ភ​ជន​រងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ។​តាមរយៈកម្មវិធីនេះ ដើម្បីកម្មាភិបាល កម្មករ សិស្សានុសិស្សនាំក្តីស្រឡាញ់រាប់អានរបស់ខ្លួនជូនទៅដល់ក្រុមជនរងគ្រោះ ដោយជាតិគីមីពុលព័ណ៌លឿងទុំក្នុងទូទាំងប្រទេស”។

ក្នុងពេលជាមួយគ្នានោះ នៅខេត្ត Ninh Binh នាយប់ថ្ងៃទី៦ ខែសីហាក៏បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យសិល្បៈ “រួមដៃជួយបន្ធូស្រាលកការឈឺចាប់ដោយជាតិគីមីពុលព័ណ៌លឿងទុំ”។ ​ក្នុងកម្មវិធីនេះមានអង្គការ ស្ថាប័នសម្បុរសជនជាច្រើនបានរៃអង្គាសប្រាក់ជួយឧបត្ថម្ភមូលនីធិដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័ណ៌​លឿង​ទុំខេត្ត Ninh Binh ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ