19/09/2016 09:51 GMT+7 Email Print Like 0

សកម្មភាពរបស់ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នៅ​សន្និសីទ​កំពូល​នៃចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​


ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh នៅក្នុងសន្និសីទកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធ

ក្នុងជំនួប​ជាមួយ​ប្រធានាធិបតីអែល​សាល់​វ៉ាឌ័​រលោក Sanchez Caren ភាគីទាំង​ពីរបាន​ឯកភាព​ចាត់​ទុក​ថា នា​ពេល​ខាង​មុខ ត្រូវ​ជម្រុញ​យ៉ាង​ឆាប់​រាល់កិច្ច​ចរចា​ និង ចុះហត្ថ​លេខា​លើ​បណ្តា​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិ​ការ​ សំដៅ​ពង្រឹង​ក្រប​ខ័ណ្ឌ​គតិ យុត្តិសម្រាប់កិច្ចសហប្រតិបត្តិការ​យូរ​អង្វែង។ ក្នុងឱកាសនេះដែរ ឧបនា​យក​រដ្ឋ​មន្ត្រី​រដ្ឋ មន្ត្រីការ​បរទេស​វៀត​ណាម លោក Pham Binh Minh បានស្នើឲ្យអែល​សាល់​វ៉ាឌ័រ ប្រ កាស​ទទួល​ស្គាល់​របប​សេដ្ឋកិច្ច​ទីផ្សារ របស់វៀតណាមយ៉ាងឆាប់ៗ។

​នៅក្នុងការជួបជាមួយនាយករដ្ឋមន្ត្រីហៃទី លោក Enex Jean Charles ភាគីទាំង​ពីរបាន​សង្កត់​ធ្ងន់​ថា នាពេ​ល​ខា​ង​មុខ​ គប្បី​បន្តជម្រុញការ​ផ្លាស់ប្តូរ​គណៈប្រតិភូ​គ្រប់​ជាន់​ថ្នាក់ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អង្គភាព​អាជីវកម្ម នៃប្រទេសទាំងពីរ​អនុវត្ត​ប្រកបដោយប្រសិទ្ធិភាពរា​ល់គម្រោង​សហប្រតិប​ត្តិការ។ ហៃទី​ក៏​មាន​បំណង​ថា វៀតណាម​នឹងបញ្ចូន​អ្នកជំនាញ​ការទៅដល់​ហៃទី​ចែក​រំលែក​បទ​ពិសោធន៍​សម្រាប់​បច្ចេក ទេស​ដាំ​ដុះស្រូវ​។

​នៅក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham​ Binh Minh បាន​រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​ នៃបណ្តាប្រទេស​ឯកភាព​គាំទ្រគ្នាលើ​វេទិកា​អន្តរជាតិ និង​ តំបន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ