15/01/2017 06:47 GMT+7 Email Print Like 0

សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន


សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនៅចិន

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅចិន នាយប់ថ្ងៃទី១៣ ខែ​មករា ​​ឆ្នាំ២០១៧ នៅ​ទីក្រុងប៉េកាំង អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong​ បានអញ្ជើញចូលរួមជំនួបមិត្តភាពក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍​លើកទី ៦៧ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន និងទទួលនិទាឃរដូវ​ឆ្នាំ ២០១៧។ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក Yu zhengsheng រួមជាមួយ​បណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមនិងចិន បណ្ដាអ្នកជំនាញការ អ្នកប្រាជ្ញ ​ដំណាងសហគ្រាសរបស់ចិនដែលកំពុងវិនិយោគនៅវៀតណាម រួមជាមួយតំណាងសហគមន៍ជនវៀតណាមនិងនិស្សិតវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនៅចិន។

ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ និងប្រជាជន វៀត ណាមជានិច្ចកាលគោរព ដឹងគុណចំពោះការគាំទ្រ ជួយឧបត្ថម្ភរបស់បក្ស រដ្ឋ និងប្រជាជនចិន ក្នុងបុព្វហេតុតស៊ូ​ប្រយុទ្ធប្រឆាំងរំដោះប្រជាជាតិ និងឯកភាពប្រទេសជាតិវៀតណាម៖          “ ៦៧ ឆ្នាំកន្លងទៅ ទោះបីជាមាន​ដំណាក់កាលមួយចំនួនមានការឡើងចុះក្តី ប៉ុន្តែចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅជាចរន្តស្នូល ក្នុងទំនាក់ទំនង​រវាងប្រទេសទាំងពីរ។ វៀតណាមនិងចិនជាប្រទេសជិតខាង មានរបបនយោ​បាយប្រហាក់ប្រហែល​គ្នាដោយបក្សកុម្មុយនីស្តដឹកនាំ និងកំពុងអនុវត្តដំណើការផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្ម បើកទូលាយដើម្បីអភិវឌ្ឍន៍ឈានឡើងសង្គម​និយមស្ថិរភាព។​

ដូច្នេះ ការបង្កើនទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង​ចិន​ត្រូវបានពង្រឹងនិងពង្រីក​អភិវឌ្ឍន៍ជានិច្ច។”          រីឯ ប្រធានក្រុមប្រឹក្សារដ្ឋចិន លោក Yu zhengsheng បានសង្កត់ធ្ងន់ថា៖​បក្ស រដ្ឋចិនជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនង​ជាមួយb វៀត ណាម។ លោក Yu zhengsheng ក៏ជឿចាក់ថា៖ដោយមានការខំ​ប្រឹងប្រែងរួម សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុងឆ្នាំថ្មី ​២០១៧នេះ ទំនាក់ទំនងចិន-វៀតណាម នឹងទទួលបានផ្លែផ្កាច្រើនថែមទៀត​ បើកចេញទំព័រសហប្រតិបត្តិការថ្មី នាំមកនូវភាពសុខសាន្តត្រាណ សុភមង្គល​ចំពោះប្រជាជន។ 

បន្តដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅចិន នាព្រឹកថ្ងៃទី១៤ មករា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅដាក់កម្រងផ្កា​នៅ​វិមានលោកប្រធានហូជីមិញ ក្នុងបរិវេណស្ថានទូតវៀតណាមប្រចាំនៅចិន ជួប​សំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត តំណាងសហគ្រាស សហគមន៍​ជនវៀតណាម និងនិស្សិតវៀត ណាមនៅចិនផងដែរ៕

តាម VOV5- វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ