27/10/2016 10:25 GMT+7 Email Print Like 0

សកម្មភាពរបស់លោក Dinh The Huynh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាធិការនៅអាមេរិក


លោក Dinh The Huynh ថ្លែងមតិជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry

ទទួលសេចក្តី​អញ្ជើញ​របស់រដ្ឋមន្ត្រីការ​បរទេសអាមេរិក លោក John​ Kerry លោក​ Dinh The Huynh សមាជិក​កា​រិយាល័យ​នយោបាយ​ អចិន្ត្រៃយ៍គណៈ​លេខា​ធិការនៃគណៈ​កម្មាធិការ​មជ្ឈឹម បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​កា​រងារ​​នៅអាមេរិ​ក ចាប់ពី​ថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១​៦​។ ក្នុង​ក្រប​ខ័ណ្ឌនៃដំ​​ណើរ​ទស្សន​កិច្ច​ អាមេរិកលើ​កនេះ នាថ្ងៃទី២​៥​ ខែ​តុលា ​លោក Dinh The Huynh បាន​អញ្ជើញ​ជួប​ពិភាក្សា​ ការ​ងារ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស លោក ​John Kerry។ លោក​ Dinh The Huynh បាន​អះអាង​ថា គោល​នយោបាយ​មុនក៏​ដូច​ជាក្រោយ​របស់​បក្ស​និងរដ្ឋ​វៀតណា​ម​គឺយក​ចិត្ត ទុក​ដាក់​អភិវឌ្ឍន៍​ទំនាក់​ទំនង​មិត្តភាព​និង​កិច្ច​សហ​ប្រតិបត្តិ​ការ ជាមួយអាមេរិកដោយ យោងតាមក្របខ័ណ្ឌ​ដៃគូលើគ្រប់​វិស័យ ដែល​បានកំណត់​ស្រាប់​។ ក្នុង​ឱកា​ស​នេះ ដែរ លោក Dinh The Huynh បានស្នើ​ឲ្យអាមេរិក​អនុម័តយ៉ាងឆាប់​ៗ លើកិច្ច​ព្រម​ព្រៀង ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ (TPP) និង​ទទួល​ស្គាល់សេដ្ឋកិច្ច​របស់វៀត​ណាម ជាខឿនសេដ្ឋកិច្ចទីផ្សារ។

​រីឯខ្លួនវិញរដ្ឋមន្ត្រីការបទេសអាមេរិកលោក John Kerry បានសម្តែងក្តីសប្បាយ​រីក​រាយ ចំពោះ​ការ​អភិវឌ្ឍន៍​យ៉ាងសកម្ម​នៃទំ​នាក់​ទំនង​ទ្វេភាគី​អាមេរិក​-វៀត​ណាម​ នាពេល​កន្លង​ទៅ ជាពិសេស​គឺក្រោយ​ដំណើរ​ទស្សន​កិច្ច​របស់​ថ្នាក់ដឹក​នាំជា​ន់​ខ្ពស់​នៃ​ប្រទេស ទាំងពីរ។ លោក John Kerry​ បា​ន​អះអាង​ថា ក្នុង​គោល​នយោបាយ​មេ​សម្រាប់​វៀត​ណាម អាមេរិក​យកចិត្តទុក​ដាក់​ និងវាយតម្លៃខ្ពស់នូវទំនាក់​ទំនង​ជាមួយ​បក្សកុម្មុយ​និស្ត វៀត​ណាម​ និងចាត់ទុកនេះជាកាណាល់សំខាន់មួយ សម្រាប់​ជម្រុញ​ទំនាក់​ទំនង​ជាក់ ស្តែង​លើគ្រប់​វិស័យ​ប្រក​ប​ប្រសិទ្ធ​ភាព​ ជាមួយវៀត​ណាម៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ