28/11/2016 10:32 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang នៅខាងក្រៅសន្និសីទជាន់ខ្ពស់ Francophone លើកទី១៦

នារសៀល​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមម៉ោងតំបន់ នៅខាងក្រៅសន្និសីទជាន់​ខ្ពស់ Francophone លើក​ទី១៦​ ដែល​បានប្រារព្ធ​នៅ​ប្រទេស Madagascar នោះ ប្រ​ធាន​រដ្ឋ វៀត​ណាម ​លោក ​Tran Dai Quang បាន​អញ្ជើញ​ជួប​សន្ទនា​ទ្វេភាគី ជាមួយ​ប្រមុខ​រដ្ឋ និង​ប្រធាន​គណៈប្រតិភូ​មួយ​ចំនួន នៃប្រទេស​ជាសមាជិក​ភាព​រប​ស់​អង្គ​ការ Francophone រួមមាន​បារាំង ស្វីស សេណេហ្គាល់ សាធារណរដ្ឋ​ឆាដ​ម៉ូរីស​ កាមេរូន និង​ស៊ែរប៊ី។
 


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងពិធីបើកសន្និសីទ Francophone លើកទី១៦

ក្នុងជំនួបជាមួយប្រធានាធិបតី​បារាំង លោក Francois Hollande ប្រធានរដ្ឋ​​លោក Tran Dai Quang បាន​ឲ្យដឹង​ថា ដំណើរ​ទស្សនកិច្ច​វៀតណាម​ នាពេល​កន្លង​ទៅ របស់​លោក Hollande គឺទទួល​បាន​លទ្ធផល​គួរឲ្យកត់​សម្គាល់​ បង្កើត​កម្លាំង​ពលំថ្មី សម្រាប់ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ​វៀតណាម​-បារាំង។​      

​​នៅក្នុងជំនួបជាមួយប្រធានាធិបតីសេណេហ្គាល់ លោក Macky Sall ថ្នាក់ដឹក​នាំ នៃប្រទេសទាំង​ពីរ​បាន​ចាត់ទុក​ថា វៀតណាម​និងសេណេហ្គាល់​ មានសក្តានុ​ភាពសហ​ប្រតិបត្តិ​ការជាច្រើន​ លើវិស័យពាណិជ្ជកម្ម កសិកម្ម​និងជលផល​។ ប្រ​ធានាធិបតី  Macky Sall បានឲ្យដឹងថា សេណេហ្គាល់មាន​បំណង​ស្វែង​យល់​បទ​ពិសោធន៍​ដាំស្រូវ និង​ របរកសិកម្មរបស់វៀតណាម ដើម្បីធានាសន្តិសុខស្បៀង​អាហារ នៅប្រទេសអាហ្វ្រិកនេះ។

​រីឯនៅជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ូរីស ប្រធានាធិបតីស្វីស ភាគីទាំងពីរ​បាន សម្តែង​ក្តីសោមនស្ស​រីករាយ​ចំពោះ​ទំនាក់​ទំនងយ៉ាង​ល្អប្រសើរ និងមាន​បំណងជម្រុញ ទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។

​ក្នុងថ្ងៃដដែល ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញទទួលជួប​ជាមួយ ប្រធានាធិបតី​ឆាដ​និងរដ្ឋមន្ត្រីទំ​នាក់ទំ​នងកិច្ចការ​បរទេស​សាធារណរដ្ឋ​កាមេរូន​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ