17/10/2016 09:51 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នៅទីក្រុង Can Tho


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូល រួមពិធីប្រគល់ទឹកដោះគោសម្រាប់កុមារនៅក្រុង Can Tho

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សា Giai Xuan ១ ស្រុក​ Phong Dien ទីក្រុង Can Tho ប្រធាន​​រដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan អញ្ជើញ​ចូល រួម​ពិធី​ប្រគល់​ទឹក​ដោះ​គោ​សម្រាប់​កុមារ​នៅ​ក្រុង​ Can Tho ជាមួយ​នឹង​ទឹកប្រាក់​ចំនួន ៥៥០លានដុងដោយមូល​នីធិទឹក​ដោះគោវៀ​តណាម​ ឆ្ពោះទៅ​មុខ​រៀប​ចំ​ឡើង​។

​មុននោះ នាថ្ងៃទី១៥តុលា ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan​បាន​អញ្ជើញ​ចូល​រួមកម្ម​វិធី​សិល្បៈ​និង​បំផុស​ចលនា​ “ដំណើរការតភ្ជាប់ក្តីស្រឡាញ់”​ ឆ្នាំ២០១៦។ កម្ម​វិធីនេះ​បាន​ប្រគល់​អាហារូបករណ៍​ចំនួន​១១០ចំណែក​សម្រាប់​សិស្ស និស្សិត​ឆ្នើមដែលជំនេះពុះពារ​លើការ​លំបាក របស់ទីក្រុង។កម្មវិធីនេះ ជាកម្ម​វិធី​ដែល បាន​រៀប​ចំ​ឡើង​ក្នុងទ្រង់​ទ្រាយ​ខេត្ត ក្រុង​ទាំង៦៣​លើទូទាំង​ប្រទេស​ សំដៅ​ផ្សព្វ​ផ្សាយ អំពី​លទ្ធផល​អនុវត្ត​សិទ្ធិ​មនុស្ស​និង​ជម្រុញ​កិច្ចការ​ពារ ថែទាំ​កុមារ​ ព្រម​ទាំង​អំពាវ​នាវ សហគមន៍​រួមដៃ​ជួយ​ឧបត្ថម្ភ​ចំពោះ​កុមារ​មាន​ស្ថាន​ភាពលំបាក​ពិសេស​កុមារ​ក្រីក្រ ឧស្សាយាមបានសិក្សារៀនសូត្រនិងធ្វើ​សមាហរណកម្ម​អភិវឌ្ឍន៍​ទៅមុខ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ