11/04/2017 11:10 GMT+7 Email Print Like 0

សកម្មភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ក្នុងដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រីជាផ្លូវការ

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ ប្រធានរដ្ឋសភាវៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបប្រាស្រ័យជាមួយកម្មាភិបាលស្ថានទូតនិង​សហគមន៍​ជន​វៀតណាមនៅប្រទេសហុងគ្រី។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើក​នេះគឺសំដៅជម្រុញនិងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយហុងងគ្រីនិយាយរួមនិងជាមួយរដ្ឋសភាហុងគ្រីនិយាយដោយឡែក ក៏ដូចជាយថាទស្សន៍​សហប្រតិបត្តិការថ្មី ក្នុងទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ។​លោកស្រីប្រធានរដ្ឋ​សភា​បានគូសបញ្ជាក់ថា បក្ស រដ្ឋនិងរដ្ឋសភាជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ គាំទ្រនិងបង្កលក្ខណៈងាយ​ស្រួលសម្រាប់ស្ថាប័នតំណាងនៅឯបរទេសដំណើរការសកម្មភាពយ៉ាងងាយស្រួលបំផុត ដើម្បីរួមចំណែកក្នុង​កិច្ចការការពារ កសាងនិង អភិវឌ្ឍន៍ប្រទេសជាតិ។ ​ជាពិសេស បក្សនិងរដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមនៅឯបរទេសស្ថិរភាពជីវភាពរស់នៅសម្របខ្លួនទៅក្នុងសង្គម​​​ប្រទេសសាមីជួយឲ្យសហគមន៍ជនវៀតណាមពង្រឹងនិងពង្រីកអត្តសញ្ញាវប្បធម៌ជាតិ​ ឆ្ពោះទៅមាតុ​ប្រទេស​​​។       


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ច
ការងារនៅសាលាក្រុង Szentendre

មុននោះ នាព្រឹកថ្ងៃទី៩មេសា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅបំពេញទស្សនកិច្ច​ការងារនៅទៅក្រុង Szentendre ជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុង Hoi An ខេត្ត Quang Nam វៀតណាម។ នៅទីនេះលោកស្រី Jolanda Willemse ប្រធានសមាគមទំនាក់ទំនងកិច្ចការបរទេសទី​ក្រុង​ Szentendre​ បានឧទ្ទេសនាមនូវលក្ខណៈពិសេសអំពីទីក្រុង Szentendre។ រីឯ លោកស្រី Nguyen Thi Kim Ngan មាន​បំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងជ​ម្រុញរាល់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យវប្បធម៌ និងទេសចរណ៍ មិនត្រឹមតែសម្រាប់ទីក្រុង Hoi An ប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់នានារបស់ វៀតណាមទៀតផង។


លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាហុងគ្រី

ក៏ក្នុងថ្ងៃទី៩មេសា នៅរដ្ឋធានី Budapest ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ជួប​សន្ទនា​ជាមួយអនុប្រធានរដ្ឋសភាហុងគ្រី លោក Jakab Istvan ​ផងដែរ។ ក្នុងដំណើរទស្សន​កិច្ចនៅប្រទេសហុងគ្រីជាផ្លូវការលើកនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមមានបំណងជម្រុញទំនាក់ទំនងរវាងរដ្ឋសភាទាំងពីររួមចំណែកធ្វើឲ្យទំនាក់ទំនងនយោបាយ ការទូតរបស់ហុងគ្រីនិងវៀតណាមកាន់តែមានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ