25/11/2014 10:52 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមនៅសន្និសីទ CLV លើកទី៨


នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung នៅព្រលានយន្តហោះអន្តរជាតិនៅទីក្រុងវៀងច័ន្ទ

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បាន​ទៅកាន់​រដ្ឋ​ធា​នីវៀ​ងច័ន្ទនៃប្រទេសឡាវ ចាប់ផ្ដើមបណ្ដាសកម្មភាពក្នុង​ក្របខ័ណ្ឌ​សន្និសីទ​កំពូល​ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម(​CLV)លើកទី៨។សកម្មភាពស្នូល​នៃ​សន្និសីទ​​​នេះ​នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ វិច្ឆិកា។នេះគឺជាឱកាសដើម្បីរដ្ឋាភិបាលនៃប្រទេសទាំង៣បង្កើនកិច្ចសហការយ៉ាងស្អិតរមួតនិងជាក់​ស្ដែងក្នុងការលាតត្រដាងអនុវត្ត​បណ្ដ​កម្មវិធី​សហប្រតិបតិ្តការ​លើវិស័យយោធា សន្តិសុខ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅខេត្តទាំង១៣ក្នុង​តំ​បន់ត្រីកោណអភិវឌ្ឍន៍។ សន្និសីទលើកនេះ មានអត្ថន័យសំខាន់​ចំពោះ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាងប្រទេសទាំង៣ ជាពិសេស​ក្នុង​ការ​លើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ត្រីកោណអភិវឌ្ឍន៍ ព្រមទាំង​រួម​​ចំណែក​ក្នុង​សន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងរួមនៃអនុតំបន់ Mekong ឆ្ពោះទៅ​សហគមន៍​អាស៊ាននាឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ