28/04/2015 14:27 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅ​សន្និ​សីទ​កំពូល​អាស៊ាន​លើក​ទី​២៦


សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅសន្និសីទកំពូលអាស៊ានលើកទី២៦

ដោយប្រធានបទ៖ ប្រជាជនរបស់យើង សហគមន៍របស់យើង ចក្ខុវិ​ស័យរបស់យើង នាព្រឹកថ្ងៃទី​២៧​ខែ​មេសា​ឆ្នាំ២០១៥ សន្និសីទកំពូលអាស៊ានលើកទី២៦ ត្រូវ​បានបើកជាផ្លូវការ​នៅទី​ក្រុង Kuala Lumpur ម៉ាឡេស៊ី​ ។ នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung​បានដឹក​នាំគណៈប្រតិភូ​ជាន់ខ្ពស់​វៀត​ណាម​ អញ្ជើញ​​ចូលរួមសន្និសីទ។ នៅទីនេះ ថ្នាក់​ដឹកនាំនៃប្រទេស​ជាសមាជិក​អាស៊ាន​ទាំង១០​នឹង​ប្រមូល​ផ្តុំ​ពិភាក្សា​​អំពី​ទិសដៅ និងវិធាន​ការ ដើម្បី​បន្ត​ជំរុញ​ដំណើរការ​កសាង​សហគមន៍អាស៊ានក្នុងឆ្នាំ​២០១៥ កសាង​ចក្ខុវិស័យ​សំរាប់​សហគមន៍​អាស៊ាន​ក្រោយឆ្នាំ ២០១៥ …លៗ។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក Najib Tun Abbdul​ Razak បាន​សង្កត់​ធ្ងន់ថា៖ ឆ្នាំ ២០​១៥ ជា​របត់​សំខាន់ ក្នុង​ប្រវត្តិសាស្ត្ររបស់អាស៊ាន ។ ចក្ខុវិស័យ​នៃការ​បង្កើត​សហគមន៍​តែមួយ​នឹងបាន​អនុវត្ត​នាចុងខែធ្នូ​ឆ្នាំ​២០១៥នេះ ហើយក៏គឺជាភារកិច្ច​រួមរបស់​អាស៊ាន ក្នុងឆ្នាំនេះ ដើម្បី​កសាង​សំណុំ​ឯកសារ​១ សំ​រាប់ដំណើរការកសាងសហគមន៍ អាស៊ាន។ ប្រការនេះនឹង​បង្កើតមូលដ្ឋាន​សំរាប់​អា​ស៊ាន ក្នុងការ​បន្ត​បង្កើន​ចំណងសាមគ្គី​ភាព និងស៊ីជំរៅថែម​ទៀត ដំណើរការ​ធ្វើ​សមា​ហរណកម្មរបស់​អាស៊ាន ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាងមុខនេះ។ នេះគឺជាការ​ផ្តួច​ផ្តើម​គំនិតសំខាន់ ក្នុងការបង្កើត​អាស៊ាន​១ ប្រកប​ដោយខ្លាំង​ក្លា លើ​គ្រប់​ជ្រុង​ជ្រោយ​និងឆ្ពោះ​ទៅអនាគត និងដើម្បី​ប្រជាជន។

​ស្ដីពី​បញ្ហានៅ​សមុទ្រខាង​កើត លោក Najib Tun Abbdul Razak បានសង្កត់​ធ្ងន់ថា៖ អាស៊ាន​ត្រូវ​ម្ចាស់​ការ ដោះ​ស្រាយ​បញ្ហានេះ ដោយ​ឈរ​លើស្មារ​តីសកម្ម​និង​ស្ថាបនា។ គោរព​ច្បាប់អន្តរជាតិ ដែល​ក្នុង​នោះ​មាន​អនុ​សញ្ញា​អង្គការ​សហ​ប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ​ឆ្នាំ ១៩៨២ ( UNCLOS) ជាគ្រឹះ​ដ្ឋាន​អំពីកិច្ចសហប្រ​តិបត្តិការ និង​សកម្មភាព​នៅសមុទ្រខាងកើត។ ក្នុងតួនាទី​ជាប្រធាន​អាស៊ាន​ម៉ាឡេស៊ី សង្ឃឹមថា៖ នឹងឆាប់​ទទួល​បានភាព​ចំរើន​ជឿនលឿន​ឈានទៅការ​កសាង ក្រមប្រតិបត្តិសំរាប់ភាគីនានា នៅសមុទ្រខាងកើត ( COC)។

​នាព្រឹកថ្ងៃទី​២៧ខែមេសាឆ្នាំ​២០១៥ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung​និង​ថ្នាក់​ដឹក​នាំ​អាស៊ាន​នា​នា បាន​ចូលរួមកិច្ច​ប្រជុំជាមួយ​ក្រុមប្រឹក្សា​អន្តរសភាអា​ស៊ាន និង​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​អាស៊ាន។ នារសៀល​ថ្ងៃនេះ​ដែរ​ លោក Nguyen Tan Dung និងថ្នាក់ដឹកនាំអាស៊ាន​នានា ចាក​ចេញ​ពីទី​ក្រុង Kuala Lumpur ឆ្ពោះទៅកាន់ទី​ក្រុង Langkawi ចូលរួមកិច្ចប្រជុំ​ចង្អៀត នៃ​ក្រប​ខ័ណ្ឌ​សន្និ​សីទ​ជាន់​ខ្ពស់​លើក​នេះ និង​ពិធីបិទ​បញ្ចប់​សន្និសីទ​ជាន់ខ្ពស់​អាស៊ាន លើកទី២៦៕

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ