18/02/2016 09:43 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung នៅសន្និ​សីទ​កំពូល​ពិសេស​អាស៊ាន​-អាមេរិក​

បន្តដំណើរចូលរួមសន្និសីទកំពូលពិសេសអាស៊ាន-អាមេរិក នៅ​Sunnylands រដ្ឋ California ប្រទេសអាមេរិក នាថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៦ នាយករដ្ឋ​មន្ត្រីវៀត​ណាម លោក Nguyen Tan Dung និងប្រធានាធិបតី​អាមេរិក​លោក Barack Obama រួមទាំងថ្នាក់ដឹកនាំអាស៊ាន អញ្ជើញចូលរួមសម័យពិភាក្សា​ ក្រោមប្រធានបទស្តីពី​កិច្ចការ​ពារ​សន្តិ​សុខ ភាព​សម្បូររុង​រឿង និងសន្តិសុខនៅ អាស៊ី-ប៉ាស៊ីហ្វិក។ មុន​នោះ ថ្នាក់ដឹក​នាំអាស៊ាន​និង​អាមេរិកក៏​បាន​ពិភាក្សា​ លើប្រធានបទស្តីពីយថា​ទស្សន៍​យុទ្ធសាស្ត្រក្នុង​តំបន់​។


នាយករដ្ឋមន្ត្រី Nguyen Tan Dung និងគណៈប្រតិភូ ជាន់ខ្ពស់វៀតណាមនៅក្នងសន្និសីទ

នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយថ្នាក់ដឹកនាំអាស៊ាននិង អាមេរិក​បាន​ឯកភាពគ្នាដោយវាយ​តម្លៃថា ស្ថានភាព​តំបន់នា​បច្ចុប្បន្ន​កំពុង មានបំរ៉ែបំរួល​យ៉ាង​ស្មុគ្រស្មាញ ជះឥទ្ធិពលទៅលើប្រ​ទេសនី​មួយៗ។ ថ្នាក់​ដឹក​នាំអា​ស៊ាន​និង​អាមេរិក ក៏បានឯកភាពអនុម័តលើសេចក្តី​ថ្លែង​ការណ៍រួម ក្នុងនោះ​អះអាងនូវគោល​ការកំណត់​ទិស​ដៅ​សម្រាប់​ទំនាក់​ទំនង រវាងអា​ស៊ាន​ជាមួយ​អាមេរិក នា​ដំណាក់​កាល​ខាង​មុខ​។ សេចក្តី​ថ្លែងការណ៍​រួម​នេះ បាន​សង្កត់​ធ្ងន់​ថា អាស៊ាន​និងអាមេរិក​បន្តលើកកំពស់ និងគោរពច្បាប់អន្តរ​ជាតិ ធម្មនុញ្ញអ.ស.ប​និងធម្មនុញ្ញ​អាស៊ាន ដោយ​គាំទ្រការ​កសាង​សណ្តាប់ ធ្នាប់ក្នុងតំបន់ ដោះស្រាយជំលោះដោយសន្តិវិធី​ធានា​សន្តិសុខ សុវត្ថភាព នាវាចរណ៍ អាកាសចរណ៍ឲ្យសមស្របទៅ នឹងច្បាប់​អន្តរជាតិក្នុងនោះមាន អនុសញ្ញាអ.ស.ប ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៩៨២​។

​ថ្លែងមតិនៅក្នុងបណ្តាសម័យពិភាគ្សា លោក Nguyen Tan Dung ក៏បាន ចែក​រំលែក​នូវការ​ព្រួយ​បារ​ម្ភ​អំពី​បំរ៉ែបំរួល​យ៉ាង​ស្មុគ្រស្មាញ នៅសមុទ្រខាង កើតនាពេល​កន្លង​ទៅ ជាពិសេសគឺសកម្មភាពផ្លាស់ប្តូរ​សភាព​ដើម បង្កើន យោធា គំរាមកំហែង​សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ក្នុងតំបន់។ លោក Nguyen Tan Dung បានសង្កត់​ធ្ងន់​ថា ប្រទេសនានាត្រូវផ្តល់អាទិភាពក្នុង​ការ​កសាង​ជំនឿជាក់ បង្កើនជំនួបសន្តិ នានិង​កិច្ច​សហប្រតិបត្តិ​ការ ព្រម​ទាំង​គាំទ្រ​ភាព​ជាម្ចាស់ របស់អាស៊ានក្នុង​ការ រក្សា​បរិយាកាស​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ