05/06/2015 09:40 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅព័រទុយហ្គាល់


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីព័រទុយហ្គាល់លោក Anibal Cavaco Silva (VNP)
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅព័រទុយហ្គាល់ នា​រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានជួបសន្ទនាជាមួយប្រធានាធិបតីព័រទុយហ្គាល់លោក Anibal Cavaco Silva។ លោក Nguyen Tan Dung បានស្នើរប្រទេសទាំងពីរ​ត្រូវ​ខំប្រឹងប្រែងដើម្បីនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគក្លាយទៅជាសសរស្នូលក្នុងទំនាក់ទំនងទ្វេភាគីជំរុញកិច្ចសហប្រតិបត្តិការលើបណ្ដា​វិស័យសមស្របនឹងឧត្តមភាពនិងតម្រូវការអភិវឌ្ឍន៍នៃប្រទេសនីមួយៗដូចជា​សេដ្ឋកិច្ចសមុទ្រនាវាចរណ៍ថាមពលទេសចរណ៍។

ប្រធានាធិបតីព័រទុយហ្គាល់លោក Anibal Cavaco Silva បានឯកភាព​ជា​មួយសំណើរជាក់ស្ដែងរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung និងអះអាងថា​ព័រទុយហ្គាល់គាំទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយសហភាពអឺរ៉ុប បញ្ចប់ការចរចារយ៉ាងឆាប់ៗនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម- EU និយាយរួមនិងជាមួយព័រទុយហ្គាល់នីយាយ​ដោយ​ឡែក។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានជួប​ចរចារ​ជាមួយនាយករដ្ឋ​មន្រី្តព័រទុយហ្គាល់លោក Pedro Passos Coelho។ នៅ​ការចរចារ​នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរនិងឯកភាពលើវិធានការជាច្រើន​សំដៅជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើររដ្ឋាភិបាលនៃប្រទេសទាំងពីរបន្ត​សហការ​ជិតស្និទ្ធនិង​គាំទ្រគ្នានៅវេទិការពហុភាគី ដំបន់និងអន្តរជាតិ។        នៅការចរចារ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារ​សំ​​ខាន់នៃ​សន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ចំពោះកិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ថា ជំលោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធីសមស្របនឹងធ​ម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងគោលការណ៍សារវន្តនៃច្បាប់អន្តរជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ