07/06/2015 15:57 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប៊ុលហ្គារី

នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung លោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានចាក់ចេញពីទីក្រុង Sofia ប៊ុលហ្គារី ត្រឡប់មក​ទី​ក្រុង​​ហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការប្រកបដោយជោគជ័យនៅប៊ុលហ្គារី ព័រទុយហ្គាល Algieria និងអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម​ជាមួយសម្ព័ន្ធ​ភាព​​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុបផងដែរ។

នាយប់ថ្ងៃទី៥ មិថុនា តាមម៉ោងវៀតណាម នៅទីក្រុង Sofia នាយករដ្ឋមន្ត្រីវៀតណាម  លោក Nguyen Tan Dung បានជួបសន្ទនាជាមួយ​ប្រធានាធិបតីប៊ុលហ្គារីលោក Rosen Plevneliev ។  ​ប្រធានាធិបតី​ Rosen Plevneliev​ បានឯកភាពជាមួយនាយករដ្ឋមន្ត្រី Nguyen tan Dung ថា៖​ប្រទេស​ទាំងពីរ​ត្រូវ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខការពារប្រទេស វិទ្យា​សាស្ត្រ​ ​បច្ចេកវិទ្យា​ អប់រំ និងបណ្ដុះបណ្ដាល វប្បធម៌ ទេសចរណ៍ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាង​បណ្ដា​តំបន់​នៃប្រទេសទាំងពីរដើម្បីនាំទំនាក់ទំនងវៀតណាម- ប៊ុលហ្គារី ឡើងកំពស់ថ្មី ឆ្ពោះទៅដៃគូយុទ្ធ​សាស្ត្រ​​ក្នុងអនាគត។


 

នាយប់ថ្ងៃទី៥ មិថុនាដដែល នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dung​ បានអញ្ជើញជា​អធិបតី​ជំនួប​ប្រាស្រ័យជាមួយអង្គភាពអាជីវកម្ម​វៀតណាម-ប៊ុលហ្គារី។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

“ ខ្ញុំនិងនាយករដ្ឋមន្ត្រីប៊ុលហ្គារី ទើបនឹងបានបញ្ចប់ការចរចារប្រកបដោយ​ល្អ​ប្រសើរ។ ខ្ញុំនិង​នាយក​រដ្ឋ​មន្ត្រី​ប៊ុលហ្គារី​បានឯកភាពថា៖ភាគីទាំងពីរ​ត្រូវបង្កលក្ខណះងាយស្រួលជាងទៀត ដើម្បីអង្គភាពអាជីវកម្មនៃ​ប្រទេស​​ទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព ជាក់ស្ដែង លើគ្រប់​ជ្រុងជ្រោយ ដើម្បី​នាំ​មក​នូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ។ តាមរយៈ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ​ដោយ​ប្រសិទ្ធិភាពនេះ នឹង​រួមចំណែកជាក់ស្ដែងចូលក្នុងការបង្កើនទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាង​ប្រទេស​ទាំងពីរ វៀតណាមនិងប៊ុលហ្គារីដែរ៕”

 

តាម VOV5  - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ