06/06/2015 11:25 GMT+7 Email Print Like 0

សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅប៊ុលហ្គារីនិងព៍រទុយហ្គាល

នាព្រឹកថ្ងៃទី៥​​ ខែមិថុនា ឆ្នាំ២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan  Dung និងលោកជំទាវ ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានអញ្ជើញទៅកាន់ទីក្រុង Sofia ចាប់ផ្ដើមដំណើរ​ទស្សនកិច្ច​ជាផ្លូវការនៅសាធារណៈរដ្ឋប៊ុលហ្គារីតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Boico Borisov។

មុននោះ នារសៀលថ្ងៃទី៤ មិថុនា លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងសមភាគីព័រទុយហ្គាល់លោក Pedro Passos Coelho បានអញ្ជើញចូលរួមពិធីបើកវេទិការសេដ្ឋកិច្ចសមុទ្រ Lisbon។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា ដោយមានលក្ខណៈផ្សាភ្ជាប់នឹងសមុទ្រដូចគ្នាកិច្ចសហ ប្រតិបតិ្តការ​លើ​អំ​ពីសេដ្ឋកិច្ចសមុទ្រជាវិស័យពោរពេញទៅដោយសក្តានុភាព ដើម្បីក្លាយទៅជាកត្តា​សំខាន់​ក្នុង​កិច្ចសហ​ប្រតិបតិ្តការ​រវាងវៀតណាមនិងព័រទុយហ្គាល់នាពេលខាងមុខ។ ក្នុងកាលៈទេសៈនាបច្ចុប្បន្ន បណ្ដា​ប្រទេស​លើ​ពិភព លោកសុទ្ធតែចាត់ទុកការអភិវឌ្ឍន៍សេដ្ឋកិច្ច​សមុទ្រ​ផ្សាភ្ជាប់​នឹង​កិច្ច​ការ​ពារ​បរិស្ថាន​និង​ធា​នា​សន្តិសុខ​សមុទ្រជាអាទិភាពយុទ្ធសាស្ត្រ។លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖ ​

 


លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung​ ថ្លែងមតិនៅវេទិការសេដ្ឋកិច្ចសមុទ្រ Lisbon (រូបថត៖VGP)
 
“យើងមិនអាចសហប្រតិបតិ្តការសេដ្ឋកិច្ចសមុទ្រប្រកបដោយជោគជ័យ បើសិនជាសន្តិសុខ សុវត្ថិភាព សេរី​ភាព​​ខាងនាវាចរណ៍ត្រូវគំរាមកំហែងនោះ។ នាបច្ចុប្បន្ន ៥០%បរិមាណទំនិញតាមផ្លូវនាវាចរណ៍​លើ​ពិភព​​លោក​ត្រូវបានដឹកជញ្ជូនតាមខ្សែនាវាចរណ៍តភ្ជាប់អាស៊ីភាគឦសាននឹងអឺរ៉ុប។ ប៉ុន្តែ លើខ្សែដឹកជញ្ជូននេះ ​នៅតំបន់សមុទ្រខាងកើតព័ទ្ធជុំវិញវៀតណាម កំពុងប្រព្រឹត្តទៅសកម្មភាពបើកទូលាយកោះ កោះថ្ម និង​ក​សាង​សំណង់ជាច្រើនដោយទ្រង់ទ្រាយធំខុសច្បាប់អន្តរ ជាតិ អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ១៩៨២ និង​កិច្ចព្រមព្រៀងតំបន់នានា គំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព​​និង​សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍។ ប្លុកអាស៊ាន ក្រុម G៧ និងប្រទេសជាច្រើន បាន​សំ​ដែង​​ការ​ព្រួយ​បារម្ភ​ដ៏ជ្រាលជ្រៅ។សហគមន៍អន្តរជាតិ​គប្បីបន្តមានសម្លេងយុត្តិធម៌​ដ៏ខ្លាំង​ក្លា​សំ​ដៅ​សំណូមពរ​បញ្ឈប់​​ភ្លាម​មួយ​រំពេចបណ្ដាសកម្មភាពខុសច្បាប់ ដោះស្រាយជំលោះដោយសន្តិវិធី គោរពនិងអនុវត្តយ៉ាង​ម៉ឹង​ម៉ាត់​ច្បាប់​អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ១៩៨២ ក៏ដូចជាសេចក្ដីថ្លែង ការណ៍​ស្ដីពី​ការ​ប្រតិបតិ្តរ​បស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ” នារសៀលថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៥ ​(ម៉ោង​វៀត​ណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានជួប​ចរចារ​ជាមួយ​សមភាគី​ប៊ុលហ្គារី​ លោក  Boico Borisov នៅរដ្ឋធានី Sofia។ ថ្នាក់ដឹកនាំទាំង ២ រូបបានអះអាងថា៖

ប្រទេសទាំង ២ នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដើម្បីនាំទំនាក់ទំនងវៀតណាម - ប៊ុលហ្គារី​ឡើង​​ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ក្នុងនោះ ប្រមូលផ្តុំទៅលើរូបសណ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចថ្មី។ ទន្ទឹម​នឹង​​នោះ វៀតណាមសន្យាបង្កលក្ខណៈងាយស្រួល សំរាប់អាជីវរកររបស់ប៊ុលហ្គារីវិនិយោគ​ចូល​មក​វៀត​ណាម​។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក​ Boico Borisov​  បានអះអាងថា៖ ប៊ុលហ្គារីនឹងជំរុញ EU ក្នុងការអនុម័តលើកិច្ចព្រមព្រៀងក្របខ័ណ្ឌវៀតណាម - EU ស្តីពីកិច្ចសហប្រតិបត្តិការនិងដៃគូ លើគ្រប់​ជ្រុង​ជ្រោយ​។ ក្រៅពីនោះ ប៊ុលហ្គារីគាំទ្រការសម្រេចយ៉ាងឆាប់ៗការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​រវាងវៀតណាមនិង EU ផងដែរ។ ស្តីពីស្ថានភាព ក្នុងតំបន់ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ជូន​ដំ​ណឺង​​ថា៖

“ខ្ញុំនិងលោកនាយករដ្ឋមន្ត្រីប៊ុលហ្គារីបានផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងតំបន់មួយចំនួន ព្រមទាំង សង្កត់​ធ្ងន់​ទៅ​លើសារៈសំខាន់នៃការរក្សាស្ថិរភាពការជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍លើពិភពលោក។ ស្តីពី​បញ្ហា​លើសមុទ្រខាងកើត យើងខ្ញុំបានឯកភាពថា៖ ភាគីទាក់ទិននានាត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិ​យ៉ាង​ម៉ត់​ចត់និងបណ្ដាកិច្ចព្រមព្រៀងក្នុងតំបន់។ ជាពិសេសគឺការអនុវត្តអនុសញ្ញាច្បាប់សមុទ្រឆ្នាំ ១៩៨២ របស់ អ.ស.ប. សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានាលើសមុទ្រខាងកើត (DOC) និងឆ្ពោះទៅការ​កសាង​ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ ភាគីទាក់ទិន​នានាត្រូវអត់ធ្មត់​មិន​ធ្វើឲ្យ​ជំលោះ​ស្មុគស្មាញជាង ហើយ សហការជាមួយគ្នាដើម្បីរក្សា​សន្តិភាព​ស្ថិរភាព​សន្តិសុខ​សេរីភាព​នាវារចណ៍​នៅ​សមុទ្រ ខាងកើត។  នេះគឺជាផលប្រយោជន៍របស់តំបន់និងពិភពលោក។”

បញ្ចប់ការចរចារ ថ្នាក់ដឹកនាំទាំង​ ២ រូបនេះបានធ្វើជាកសិណ្សសាក្សីពិធីចុះហត្ថលេខា លើកិច្ច​ព្រមព្រៀង​សហ​ប្រតិបត្តិការស្តីពីការបង្ការប្រឆាំងនឹងបទល្មើសរវាងរដ្ឋាភិបាល នៃប្រទេសទាំង ២ និងកម្មវិធី​សហ​ប្រតិបត្តិការ​​​រវាងក្រសួងយុត្តិធម៌របស់វៀតណាមនិង ប៊ុលហ្គារីដំណាក់កាល ២០១៦-២០១៧ ទៀត​ផង​៕​

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ