11/02/2016 10:30 GMT+7 Email Print Like 0

សកម្មភាពបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរីក

បេក្ខជន Bernie Sanders (ខាងឆ្វេង)និងបេក្ខជន Donald Trump (រូបថត៖New York Times)

នាយប់ថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០១៦ (ម៉ោងអាមេរីក)លទ្ធផលរាប់សន្លឹកឆ្នោតជា​ជំហាន​ដំបូ​ងនៅរដ្ឋ New Hampshire ក្នុងក្របខ័ណ្ឌយុទ្ធនាការបោះឆ្នោត​ប្រធានាធិ​បតី​សហរដ្ឋអាមេរីក​ឆ្នាំ២០១៦ បាន​សរ​ឲ្យឃើញ​ថា​សេដ្ឋី​Donald Trump និងព្រិទ្ធ​សមាជីក Bernie Sander ជាអ្នក​ដណ្ដើមបាន​ជ័យ​ជំនះ។ ចូល​រួម​ការ​បោះឆ្នោត​នេះ​ខាងគណៈបក្សប្រជាធិបតេយ្យ មានបេក្ខជន២នាក់គឺអតីតរដ្ឋមន្ត្រីការបរទេស​​ លោកស្រី Hilary Clinton និង​ព្រឹ​ទ្ធ​សមាជីករដ្ឋVermont លោកBernie Sander។ រីឯខាង​គណៈបក្សសាធារណរដ្ឋមាន​បេក្ខជន​៨នាក់រួម​មាន​សេដ្ឋី Donald Trump ព្រិទ្ធសមា​ជីក២នាក់​គឺលោក Ted Cruz និងលោកMarco Rubio វេជ្ជបណ្ឌិត​វះកាត់ Ben Carson​ អភិបាលរដ្ឋNew Jersy លោក Chris Christie អតីតអភិបាលរដ្ឋ Florida លោក Jeb​ Bush និង​អភិបាលរដ្ឋ​ Ohio លោកJohn Kasich និងអតីតមេដឹក​នាំសម្ព័ន្ធ​ក្រុមហ៊ុន​ Hewlett-Packard លោក​ស្រី Carly Fiorina។ ផ្អែកទៅលើលទ្ធផលស្ទាបស្ទង់មតិនិង​លទ្ធផល​រាប់ សន្លឹក​ឆ្នោតជា​ជំហាន​ដំបូង​បាន​សរ​ឲ្យឃើញ​ថា​បេក្ខជន Donald​ Trumpបានសំរេចជោគជ័យ ក្នុងការប្រកួតប្រជែងរបស់គណៈបក្សសាធារណរដ្ឋ​ នៅរដ្ឋNew Hampshire ជាមួយសំលេងគាំទ្រចំនួន៣៣,៩១% ។ អ្នកជាប់លេខ២គឺ​លោក John Kasich ដោយ​មាន​សំលេង​គាំទ្រចំនួន​១៦,១៩%។ ចំណែកការប្រកួតប្រជែង​ខាងគណៈបក្សប្រ​ជាធិបតេយ្យ គឺព្រិទ្ធសមាជីកBernie Sander ទទួលបានសំលេងគាំទ្រចំនួន៥៦,៦១% ដោយវាដាច់អតីតរដ្ឋមន្ត្រីការ​បរទេស​ លោកស្រី Hilary Clinton ដែលទទួលបានសំលេង​គាំទ្រចំនួន​៤១,៣៧%៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ