10/04/2015 14:01 GMT+7 Email Print Like 0

សកម្មភាពទ្វេភាគីក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខាបក្សវៀតណាម

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់​ខ្ពស់​បក្សកុម្មុយនីស្តវៀតណាម នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៥​នាយឧត្តម​សេនីយ៍ Tran Dai Quang សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀត​ណាម​បានជួបសន្ទនាជាមួយសមាជិកការិយល័យនយោបាយនិងជាលេខាគណៈកម្មាធិការ​នយោបាយ​ច្បាប់​មជ្ឈឹមបក្សកុម្មុយនីស្តចិនលោក Meng Jianzhu  រដ្ឋមន្ត្រីក្រសួង​នគរបាលលោក Guo Qingkun និងរដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខជាតិលោក Geng Huichang។ លោករដ្ឋមន្ត្រី Tran Dai Quang បានអះអាងថា ក្រសួង​នគរបាលវៀត​ណាមគោរពកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននីតិប្រតបត្តិច្បាប់ចិនក្នុងវិស័យ​ធានា​សន្តិសុខ​សណ្ដាប់ធ្នាប់។

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះដែរ រដ្ឋមន្ត្រីក្រសួងផែនការនិង​វិនិយោគ​វៀតណាមលោក Bui Quang​ Vinh បានជួបសន្ទនាជាមួយប្រធាន​គណៈ​កម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិចិនលោក Xu Shaoshi និងជួប​ធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Gao Hucheng។ លោករដ្ឋមន្ត្រី​ Bui Quang Vinh និងប្រធានគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍​ជាតិ​ចិនលោក Xu  Shaoshi បានផ្លាស់ប្តូរ​និង​ឯកភាពខ្ពស់អំពីការជំរុញកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរខាងហេដ្ឋានរចនាសម្ព័ន្ធ។ ក្នុងពិធី​ជួប​ធ្វើ​​ការ​ជាមួយរដ្ឋមន្ត្រី Gao Hucheng ភាគីទាំងពីរបានពិនិត្យការអនុវត្តផែនការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គម​វៀត​ណាម​-ចិនដំណាក់កាល២០១២-២០១៦ ឯកភាព​ត្រូវជំរុញការលាតត្រដាងអនុវត្តផែនការនេះ ​រៀបចំកិច្ច​ប្រជុំ​ជាបន្តរវាងភាគី​ទាំង​ពីរដើម្បីពិនិត្យជ្រើសរើសនិងបំពេញបន្ថែមបញ្ជីឈ្មោះគំរោងការសំខាន់ៗដែល​ភាគីទាំង​ពីរបានឯកភាព។

រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang ក៏​បាន​ជួប​​ធ្វើការជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មចិនលោក Gao Hucheng ផង​ដែរ។ នៅទី​នេះ​ភាគីទាំងពីរបានប្រមូលផ្ដុំផ្លាស់ប្តូរនិងទទួល​បាន​​ការ​ស្រុះចិត្ត​គំនិត​អំពីវិធានការ​សំដៅ​ជំរុញទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច​ពាណិជ្ជកម្ម​ឧស្សាហកម្ម​ទ្វេភាគី។

នារសៀលថ្ងៃទី៨មេសា នៅទីក្រុងប៉េកាំង(ចិន)​ក្រុមហ៊ុន​អាកាសចរណ៍ជំនាន់ថ្មី VietJet Air បានប្រកាស​បើក​ជើង​ហោះហើរត្រង់នានាទៅកាន់ប្រទេសចិន៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ