24/01/2017 09:40 GMT+7 Email Print Like 0

សកម្មភាពទទួលបុណ្យតេតរបស់អាណិកជនវៀតណាមលើទូទាំងពិភពលោក


រូបថត៖​ Hoàng Ngọc/TTXVN

ក្នុង​ឱកាសបុណ្យតេតប្រពៃណីឆ្នាំរកានព្វស័ក​២០១៧ ទីក្រុង Hai Phong បាន​ចំណាយ​ប្រាក់ចំនួន​១,២ពាន់​លាន​ដុង សម្រាប់​ជួយ​ឧបត្ថម្ភ​ពលករ​លើទូទាំង​ទី​ក្រុង​។ មណ្ឌល​សេដ្ឋកិច្ច​ទីក្រុង Hai Phong បាន​ផ្តល់​ឲ្យពលករ​មាន​ស្ថានភាព​លំបាក​អំណោយ​ចំនួន​៣.៥០០កញ្ចប់ និងរ​ថយន្ត​ឥតកិត​ថ្លៃចំ​នួន​៤០​លើក​សំដៅជូន​ពលករ​វិលត្រឡប់ មកទទួលបុណ្យតេត​នៅស្រុកកំណើត​ផង​ដែរ។
 
សមត្ថកិច្ច​ខេត្ត Quang Tri បានរួមសហការ ជាមួយរដ្ឋអំណាចគ្រប់ជាន់​ថ្នាក់ បាន​ប្រគល់​អំណោយតេត របស់​ប្រធាន​រដ្ឋជាង៣៣ម៉ឺនកញ្ចប់ ក្នុង​តម្លៃជិត​៦,៧ពាន់លាន​ដុង ​សម្រាប់​ជនមាន​គុណូបការៈ​និង​គ្រួសារ​គោល​នយោបាយ​​លើទូទាំ​ង​ខេត្ត​។
 
កុមារជាង​២០០០នាក់ ដែលមានស្ថានភាព​លំបាក​ពិសេស បាន​ចូលរួម​កម្ម​វិធី​ “ក្រុមគ្រួសារកក់ក្តៅទទួល​និទាឃៈ​រដូវ” ដែលបាន​ប្រព្រឹត្តទៅ​នៅសួន​ឧទ្យាន Tao Dan ​នៃទីក្រុង​ហូជីមិញ​ផង​ដែរ​៕​

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម 
 

បណ្តាអត្ថបទបានផ្សាយ