10/08/2017 11:02 GMT+7 Email Print Like 0

សកម្មភាពជួយសង្គោះនិងជួយឧបត្ថម្ភជនរួមជាតិតាមបណ្តាខេត្តភាគខាងជើងវៀតណាម

​នារសៀល​ថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៧ នៅទី​ក្រុងហាណូយ ប្រធានគណៈកម្មា​ធិការ មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ លោក Tran Thanh M​an បានទ​ទួលការ ជួ​យឧបត្ថម្ភ​ពីកម្មាភិបាល បុគ្គលិក​និង​និយោជិក​នៅ​ខុទ្ទកាល័យ​រដ្ឋាភិបាល​ ក្រសួ​ងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក្រសួងព័ត៌មាននិង​ផ្សព្វផ្សាយ​ ក្រសួង​ហិរញ្ញវត្ថុ ដែល​ជួយ​ឧបត្ថម្ភ​ជន​រងគ្រោះដោ​យទឹកជំនាន់ នៅបណ្តាខេត្តភាគ ខា​ងជើងវៀ​តណាម ដោយ​ចំនួនទឹក​ប្រាក់គឺ​១,៦ពាន់​លាន​ដុង​។​ 
 
នាពេល​រសៀលថ្ងៃដដែល នៅព្រលានយន្តហោះអន្ត​រជាតិ Noi Bai គណៈកម្មាធិការ​មជ្ឈឹម​ទទួល​បន្ទុក​ការ​បង្ការ​ប្រឆាំង​គ្រោះមហន្ត​រាយ​បាន ទទួលទំនិញជួយ​សង្គោ្រះចំនួន៣០តោនជូន ចំពោះជនរ​ងគ្រោះដោយទឹក ជំនន់​និង​បាក់​ដីបណ្តាខេត្ត​ភាគខាង​ជើង ដោយ មជ្ឈមណ្ឌល​សម្របសម្រួល តំបន់​អាស៊ាន (AHA) ប្រគល់​ជូន​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ