12/03/2017 10:39 GMT+7 Email Print Like 0

សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ាបានបើកជាផ្លូវការនៅទីក្រុងហាណូយ


ផ្កាសាគូរ៉ា

សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ាបានបើកជាផ្លូវការនាយប់ថ្ងៃទី១០ ខែមិនា​ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ ។អញ្ជើញថ្លែងមតិក្នុង ពិធី Nguyen Doan Toan បានអះអាងថា សកម្ម ភាព​ជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ាឆ្នាំ២០១៧ នៅទីក្រុងហាណូយនេះជាសកម្មភាព​រួមចំណែកផ្សព្វផ្សាយនិងឧទេ្ទសនាមនូវរូបភាពនិងវប្បធម៌ដ៏សម្បូរបែបរបស់ទឹកដីនិងមនុស្សជប៉ុន​​ឲ្យខិតមកជិតជាមួយប្រជាជនរដ្ឋធានីហាណូយ។

“សកម្មភាពនេះបានប្រព្រឹត្តទៅសំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងរួមចំណែកនាំទំនាក់ទំនង ដៃ​គូ​យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងជប៉ុនកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ នេះក៏បង្ហាញ​ពីការយកចិត្តទុកដាក់របស់ជប៉ុនចំពោះប្រជាជនវៀតណាមនិងចំពោះប្រជាជនរដ្ឋធានីផងដែរ”។
        
ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះក៏បានប្រព្រឹត្តទៅកម្មវិធីសិល្បៈស្តីពី“ផ្កាសាគូរ៉ា-ពោរពេញទៅដោយមនោសញ្ចេតនា​វៀតណាម-ជប៉ុន” សម្តែងដោយសិល្បៈ ករសិល្បៈការីវៀតណាមនិងជប៉ុន។        សកម្មភាព​ជួប​ប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ានឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១២មិនាឆ្នាំ២០១៧៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ