05/02/2017 10:23 GMT+7 Email Print Like 0

សកម្មភាពជាក់ស្តែងរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នាយប់ថ្ងៃទី៣កុម្ភៈនៅទីក្រុងហូជីមិញបានរៀបចំកម្មវិធីសិល្បៈដោយប្រធានបទ “ជឿទុកចិត្តលើបក្សជានិច្ច”។ កម្មវិធី​សិល្បៈនេះបានសម្តែងត្រួសៗ នូវដំណើរការប្រវត្តិសាស្ត្ររបស់វៀតណាមដោយបំណងប្រាថ្នានិងសុឆន្ទៈដែល​បានពូនជ្រុំតាមរយៈជនវៀតណាមច្រើនជំនាន់។


សកម្មភាពជាក់ស្តែងរំលឹកខួបលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមនៅទីក្រុងហូជីមិញ

ក្នុងថ្ងៃដដែល នៅខេត្ត Soc Trang ក៏បានរៀបចំពិធីរំលឹកខួបលើកទី ៨៧ នៃទិវាបង្កើតបក្សកុម្មុយនិស្តផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Van The លេខាគណៈកម្មាធិការបក្សខេត្ត Soc Trang បានសង្កត់ធ្ងន់ថា អស់រយៈពេល ៨៧ ឆ្នាំ កន្លងទៅ រួមជាមួយប្រជាជនលើទូទាំងប្រទេស ជនជាតិ Kinh ខ្មែរ និង Hoa ដែល រស់នៅទូទាំងខេត្តបានរួមចំណែកកសាងប្រទេសជាតិនិងអនុវត្តកិច្ចការផ្លាស់ប្តូរថ្មី។        រួមជាមួយគ្នា​នោះ ខេត្ត An Giang ក៏បានរៀបចំពិធីជូនអាំងស៊ីងបក្ស សម្រាប់បក្ខជនជើងចាស់។ ក្នុងថ្ងៃដដែល ខេត្ត Son La ក៏បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនសំដៅរំលឹកលើកទី៨៧នៃទិវាបង្កើតបក្សកុម្មុនិស្តផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ