25/06/2016 10:10 GMT+7 Email Print Like 0

សកម្មភាពខុសច្បាប់​មិនអាច​ផ្លាស់​ប្តូរនូវការ​ពិត​អំពី​អធិបតេយ្យ​របស់​វៀត​ណាម​ចំពោះ​ប្រជុំ​កោះ​​Hoang Sa និងTruong Sa​


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីប្រតិ​កម្ម របស់​វៀត​ណាម ចំពោះ​ព័ត៌មាន​ចុះផ្សាយ​លើសារព័ត៌​មាន​ចិន នាពេលថ្មីៗនេះ​ស្តីពីការ​ដែល​ចិន​នៅតែបន្ត​កសាង​និង​ដាក់ឲ្យដំណើរ​ការ​សំណង់​មួយ​ចំនួន​នៅ​ប្រជុំកោះ Truong Sa ដែលក្នុង​នោះមាន​មន្ទីពេទ្យ​លើកោះ​ថ្ម Chu Thap និងកសិ​ដ្ឋាន លើ​កោះ Xubi ក៏ដូច​ជាព័ត៌មាន​ថា សម្ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រ​របស់ ចិន COSCO មាន​ផែន​ការរៀប​ចំដំណើរ​ទេសចរណ៍​ ទៅកាន់ប្រជុំកោះ​ Hoang Sa នោះ អ្នក​នាំពាក្យក្រសួងការ​បរទេសវៀតណាម លោក Le Hai Binh​បាន​អះអាង​ថា៖

“វៀតណាមបានសម្តែងច្រើនលើកច្រើនសារ នូវទស្សនៈច្បាស់លាស់និងមុនក៏ដូចជា ក្រោយ​អំពី​បញ្ហានេះ។ វៀត​ណាម​មាន​អធិបតេយ្យ​ដោយ​មិនអាចប្រកែក​បាន ចំពោះប្រជុំកោះ Truong Sa និង Hoang Sa ។ ការ​ដែល​ចិន​កសាង​និង​ដាក់​ឲ្យ​ដំណើរ​ការខុស​ច្បាប់ នូវបណ្តាសំណង់ពោលខាងលើនេះ គឺសុទ្ធតែរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើអធិ បតេយ្យភាព​​របស់វៀតណាម។ សកម្មភាពខុសច្បាប់នេះមិន​អាចផ្លាស់ប្តូរ បាននូវការ ពិត​អំពី​អធិបតេយ្យភាព​​របស់​វៀត​ណាម​ ចំពោះប្រជុំកោះ​ទាំងពីរនេះឡើយ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ